អ្នកប្រដាល់ជើងខ្លាំងទម្ងន់ស្រាល ហុន ឈុនហេង របស់ក្លិបសម្រែករាជសីហ៍បង្រ្កាបគ្រឿងញៀន នឹងត្រូវប្រកួតជាមួយកីឡាករជើងខ្លាំងរបស់ថៃ Banjong Prombut ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀនប៉ុស្តិ៍លេខ ៣ នាល្ងាចថ្ងៃអាទិត្យនេះ ហើយអ្នកលេងកណ្តាប់ដៃ ម៉ឺន សុភា ត្រូវប្រឈមជាមួយអ្នកមានប្រៀបផ្នែកកម្ពស់ ដែលជាជនជាតិថៃដូចគ្នា។
នៅក្នុងការប្រកួតនេះកីឡាករ ហុន ឈុនហេង និង Banjong Prombut ត្រូវបានដាក់ឲ្យប្រកួតគ្នាក្នុងទម្ងន់ ៥១ គីឡូក្រាម ហើយគូមួយនេះត្រូវបានគេរំពឹងថា នឹងមានការប្រកួតយ៉ាងស្វិតស្វាញបំផុត។
បើទោះបីជា ហុន ឈុនហេង ជាជើងខ្លាំង ដែលកម្រនឹងចាញ់កីឡាករបរទេស ប៉ុន្តែ Banjong Prombut ក៏មានសម្ថតភាពប្រកួតមិនអន់នោះដែរ ព្រោះគេធ្លាប់បានធ្វើឲ្យជើងខ្លាំងវ័យក្មេងរបស់កម្ពុជាគឺ បាង កាយ៉ាក ស្គាល់រសជាតិចាញ់ជាលើកដំបូងក្នុងការប្រកួតអន្តរជាតិម្តងហើយ។
តាមរយៈនៃការប្រកួត ដែលបានធ្វើឡើង នៅលើសង្វៀនប៉ុស្តិ៍លេខ ៣ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៥ កន្លងមកនេះ បានបង្ហាញឲ្យឃើញថា Banjong Prombut ជាកីឡាករដែលមានរបៀបវ៉ៃបែបវៃឆ្លាតម្នាក់ គឺគេចេញ និងចូលបានលឿន ហើយអាចវាយចេញបានគ្រប់ស្នៀត ពិសេសការវាយកែងរបស់គេ ព្រោះ បាង កាយ៉ាក ក៏បានចាញ់ពិន្ទុទាំងមិនអស់ចិត្តក្រោមការវាយកែងរបស់ថៃម្នាក់នេះផងដែរ។
ទោះបីជាយ៉ាងណា បើធ្វើការប្រៀបធៀប ហុន ឈុនហេង មានបទពិសោធច្រើនជាង បាង កាយ៉ាក ហើយក៏មានឈ្មោះបោះសំឡេងជាងផងដែរ ខណៈការវាយចេញរបស់ ឈុនហេង ច្បាស់ជាង កាយ៉ាក ហេតុនេះគេនៅតែជឿថា ហុន ឈុនហេង អាចនឹងយកឈ្នះលើកីឡាករ Banjong Prombut ដែលមានកម្ពស់ ១,៦៨ ម៉ែត្រ ធ្លាប់ប្រកួតបានចំនួន ៧១ ដង ឈ្នះ ៥១ ចាញ់ ១៨ និងស្មើ ២ ដង ម្នាក់នេះបាន បើសិនជាមិនមានករណីភ្លាត់ស្នៀតកើតឡើងទេនោះ។
ចំណែកកីឡាករ ម៉ឺន សុភា របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងត្រូវធ្វើការប្រកួតជាមួយកីឡាករថៃវ័យ ១៨ ឆ្នាំ Photsaphol Thongplew ដែលគេម្នាក់នេះមានកម្ពស់រហូតដល់ទៅ ១,៧៧ ម៉ែត្រ ធ្លាប់ប្រកួតបាន ៤០ ដង ឈ្នះ ២៩ និងចាញ់ ១១ ដង ហេតុនេះហើយ ម៉ឺន សុភា អាចនឹងធ្វើការងារធ្ងន់ ក្នុងការចូលប្តូរដោយកណ្តាប់ជាមួយថៃម្នាក់នេះ ខណៈសមត្ថភាពពិតរបស់ Photsaphol Thongplew មិនត្រូវបានគេដឹងនោះទេ។
លោក ទី រ៉ាណាត នាយកផ្នែកផលិតកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានប្រាប់ពីម្សិលមិញថា៖«ខ្ញុំគិតថា សមត្ថភាពរបស់ Banjong Prombut គ្រប់គ្នាបានដឹងហើយ គឺគេអាចនឹងប្រកួតជាមួយ ហុន ឈុនហេង ដោយភាពស្វិតស្វាញ ប៉ុន្តែកីឡាករ Banjong Prombut ខ្ញុំមិនហ៊ានថាទុកទេ ព្រោះគេមិនធ្លាប់មកប្រកួតនៅយើងទេ ហើយវាក៏ជាលើកទី ១ ផងដែរ ដែលយើងបានយកសិស្សនៅក្នុងក្លិប Banshamek Gym ម្នាក់នេះមកប្រកួតនៅប៉ុស្តិ៍លេខ ៣ ហេតុនេះមានតែចាំមើលនៅថ្ងៃប្រកួតជាក់ស្តែងទាំងអស់គ្នា ទើបបានដឹងច្បាស់ »៕

Post a Comment