ការប្រកួតប្រដាល់លើសង្វៀន SEA-TV នាព្រឹកថ្ងៃទី៧មិថុនារវាងកម្ពុជា និង ថៃគឺកម្ពុជាឈ្នះម្នាក់ស្មើម្នាក់ និង ចាញ់ម្នាក់ ។
រឿម វណ្ណៈសមាគមប្រដាល់ក្រសួង ការពារជាតិប្រកួតឈ្នះអ្នកប្រដាល់ថៃ Yort Yuth ដោយពិន្ទុទាំងត្រដាបត្រដួស ។ ២ ទឹកដំបូងជាឱកាសរបស់វណ្ណៈគេខំចិញ្ច្រាំអ្នកប្រដាល់ថៃយ៉ាងចាស់ដៃតែបន្ទាប់ពីទឹកទី ៣ទៅYort Yuthជាអ្នកដេញវ៉ៃ ឯ វណ្នៈជាអ្នកដកថយ និង ការពារតែប៉ុណ្ណោះ ។
ប្រកួតចប់ទឹកទី ៥ រឿម វណ្ណៈឈ្នះពិន្ទុ Yort Yuth ដែលនេះជាជ័យជំនះទាំងលំបាកភ្នែកមើល ។ បើកុំតែបាន ២ ទឹកដំបូងយោងនោះវណ្ណៈទៅជាប្រហិតបាត់ ទៅហើយ ។ អ្នកប្រដាល់ឯម សុធីក្លឹបពោធិ៍ជ័យកីឡាប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ KHAM បន្ទាប់ពីពួកគរតស៊ូជាមួយគ្នា ៥ ទឹកពេញនោះ ។
អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នាល្អមើលគឺវ៉ៃគ្នាសងទៅសងមកយ៉ាជក់ចិត្តមិនតែប៉ុណ្ណោះពួកគេហាក់ដូចជាមានប្រៀបលើគ្នាម្ដងម្នាក់ ។ដោយសារតែវ៉ៃទៅវ៉ៃមកបែបនេះទើបបន្ទាប់ពីប្រកួតគ្នាចប់ ៥ ទឹកលទ្ធផលគឺមិនមានអ្នកឈ្នះ អ្នកចាញ់នោះ ។
ពុទ្ធ ឆាយរិទ្ធីក្លឹបពុទ្ធ សេរីវង្សប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Pheat Serik បន្ទាប់ពីប្រកួតគ្នាពេញទាំង ៥ទឹកនោះ ។
រិទ្ធីដែលខ្ពស់ជាងនោះខំវាយសម្រុកទាំងកម្រោលលើអ្នកប្រដាល់ថៃរូបនេះតែបន្ទាប់ពីឆ្លងកាត់បាន ២ ទឹកគេមិនអាចផ្ដួលអ្នកប្រដាល់ថៃបាននោះរិទ្ធីស្រុតកម្លាំងហើយចាប់ផ្ដើមដកថយ និង ការពារវិញម្ដង ។ ចំពោះ PheatSerik សម្រុកចូលតាំងពីទឹកទី ១ ដល់ទឹកទី ៥ហើយទីបំផុតគេជាអ្នកឈ្នះពិន្ទុពុទ្ធ ឆាយរិទ្ធី ។

Post a Comment