កីឡាការិនីវាយកូនបាល់លំដាប់លេខ១ពិភពលោក របស់អាមេរិក Serena Williams បានយកឈ្នះលើកីឡាការិនីឆែក Lucie Safarova ដោយលទ្ធផល ៦-៣, ៦-៧ (២-៧) និង ៦-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ French Open នៅ Roland Garros និងលើកពាន Grand Slam លើកទី២០ របស់ខ្លួន កាលពីយប់មិញ។
កីឡាការិនីអាមេរិក វ័យ៣៣ឆ្នាំ Williams បានប្រើពេលអស់២ម៉ោង១នាទី ទើបអាចយកឈ្នះលើ Safarova ដែលទើបតែឡើងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ Grand Slam ជាលើកដំបូង។
ជ័យជម្នះនេះបានធ្វើឲ្យ Williams ក្លាយជាកីឡាការិនីទី៣ ដែលឈ្នះពានរង្វាន់ធំៗ Grand Slam បានដល់២០ដង ខណៈដែលអតីតកីឡាការិនីអាល្លឺម៉ង់ Steffi Graf ធ្លាប់ឈ្នះបាន២២ដង និងអតីតកីឡាការិនីអូស្ត្រាលី Margaret Court ធ្លាប់ឈ្នះបានច្រើនជាងគេ ដល់ទៅ២៤ដង៕

Post a Comment