Radamel Falcao បានស៊ុតបញ្ចូលទី១គ្រាប់ បន្ទាប់ពី Juan Cuadrado របស់ក្រុម Chelsea ជាអ្នក assist ឲ្យ ជួយឲ្យក្រុមជម្រើសជាតិកូឡុំប៊ី យកឈ្នះលើកូស្តារីកា ១-០ ក្នុងការប្រកួតមិត្តភាពកាលពីយប់មិញ និងបានជាប់កំណត់ត្រា ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ នៅក្រុមជម្រើសជាតិ។
កាលពីយប់ថ្ងៃសៅរ៍ ក្រុមជម្រើសជាតិកូឡុំប៊ី បានបន្តប្រកួតមិត្តភាពទល់នឹងកូស្តារីកា ដើម្បីត្រៀមប្រកួតពានរង្វាន់ Copa America។ អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United ដែលស៊ុតឲ្យបិសាចក្រហម បានតែ៤គ្រាប់ នៅ Premier League កាលពីរដូវកាលមុន (Falcao) ជាអ្នករកគ្រាប់បាល់បញ្ចូលទីបានសម្រេចនៅនាទី៤៧ បន្ទាប់ពីខ្សែបម្រើស្លាប Cuadrado របស់ក្រុមតោខៀវ ជាអ្នក assist ឲ្យ។
ជាលទ្ធផលបច្ចុប្បន្ន Falcao បានស៊ុតឲ្យក្រុមជម្រើសជាតិកូឡុំប៊ីសរុប ២៥គ្រាប់ ហើយចំនួននេះមានន័យថា កីឡាករវ័យ២៩ឆ្នាំ គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្រក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី ដោយលើ Arnoldo Iguarán ចំនួន១គ្រាប់ (ស៊ុតបាន២៤គ្រាប់)៕

Post a Comment