ក្រុមជើងឯកអេស្ប៉ាញ FC Barcelona បានលើកពានកំពូលរបស់អឺរ៉ុប UEFA Champions League លើកទី៥ ក្នុងប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីឈ្នះលើក្រុមជើងឯកអ៊ីតាលី Juventus ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣-១ នៅ Olympic Stadium នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីយប់មិញ។
បើកការប្រកួតបានតែ៤នាទី ខ្សែបម្រើ Ivan Rakitic បានស៊ុតឲ្យ Barca នាំមុខមុន ហើយលទ្ធផល ១-០ បានបន្តរហូតចប់តង់ទី១។ ចូលដល់តង់ទី២ បាន១០នាទី ពោលគឺនាទី៥៥ អតីតកីឡាករក្រុម Real Madrid ខ្សែប្រយុទ្ធ Alvaro Morata បានរកគ្រាប់តាមស្មើ ១-១ ឲ្យ Juventus បានវិញ មុនពេល Luis Suarez ស៊ុតឲ្យអ្នកមានបុណ្យនាំមុខជាថ្មី នៅនាទី៦៨ ហើយ Neymar ថែម១គ្រាប់ទៀត នៅចុងម៉ោងនាទី៩០។
ក្រុមរបស់លោក Luis Enrique បានលើកពាន៣នៅរដូវកាលនេះ ខណៈដែលវីរបុរសរបស់ក្លិប Xavi បញ្ចប់អាជីពជាកីឡាករ Barca ដោយទទួលបានជ័យជម្នះដ៏ធំធេង។ ចំណែកឯក្រុម Juventus វិញ ធ្លាក់ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ពានរង្វាន់អឺរ៉ុប លើកទី៦ហើយ។
ដូច្នេះសរុបមក Barcelona លើកពាន UEFA Champions League បាន៥សម័យកាលហើយ ដោយស្មើនឹង Bayern Munich និង Liverpool ខណៈដែល AC Milan លើកពាននេះបាន៧ដង ហើយក្រុមដែលលើកបានច្រើនជាងគេបំផុត នៅតែ Real Madrid ដោយលើកបាន ១០សម័យកាល៕

Post a Comment