GuidePedia

0
កីឡាករ Gareth Bale​បាន​សន្យា​ថា លោក​នឹង​បន្ត​នៅ​លេង​ជាមួយ​ក្លិប Real Madrid​តទៅទៀត បើ​ទោះ​ជា​មាន​សំពាធ​ពី​ក្រុម​អ្នកគាំទ្រ និង​សារ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ទម្រង់​លេង​របស់​គាត់​យ៉ាងណាក្តី​។


សូម​បញ្ជាក់​ថា នៅពេល​បច្ចុប្បន្ន ក្លិប​បិសាច​ក្រហម Man Utd​កំពុង​រៀបចំ​កិច្ចព្រមព្រៀង​ដើម្បី​នាំ​យ​កីឡាករ​សញ្ជាតិ​វែ​ល​ស៍វ័យ​២៥​ឆ្នាំ​ម្នាក់​នេះ ទៅលេង​នៅ​ក្របខណ្ឌ Premier League ប៉ុន្តែ​ពេលនេះ កីឡាករ Gareth Bale​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា លោក​គ្មាន​គម្រោង​វិលត្រឡប់​ទៅកាន់​អង់គ្លេស​វិញ​នោះទេ។

កីឡាករ Bale បាន​ផ្ទេរ​ទៅលេង​នៅក្នុង​ទឹកដី Santiago Bernabeu កាលពី​ឆ្នាំ​២០១៣​ក្នុង​តម្លៃ​ឯតទគ្គ​កម្ម​ពិភពលោក​៨៦​លាន​ផោន ហើយ​បាន​ឈ្នះ​ជើងឯក Champions League នៅ​រដូវ​កាល​ដំបូង​របស់លោក ប៉ុន្តែ​នៅ​រដូវ​កាល​បន្ទាប់​ខ្សែបម្រើ​ស្លាប់​ប្រយុទ្ធ​ម្នាក់​ម្នាក់ នេះ លេង​មិនសូវ​បានល្អ​ទាល់តែសោះ ហើយ​តែងតែ​ជា​កម្មវត្ថុ​នៃ​ការបំពាន​ពី​ក្រុម​អ្នក គាំទ្រ​ទៀត​ផង។


ប៉ុន្តែ​នៅ​ពេល​ដែល​កាសែត The Sun សួរថា​តើ​លោក​នឹង​បន្ត​នៅ​លេង​ឲ្យ​ក្លិប​អធិរាជ​ស​មួយ​នេះ​ទៀត​ឬ​យ៉ាងណា​នៅ​រដូវ​កាល​ក្រោយ លោក​បាន​និយាយថា ជា​ការពិត​ខ្លាំងណាស់​ថា​លោក​គឺជា​កីឡាករ​របស់​ក្រុម Real Madrid ហើយនឹង​បន្ត​លេង​ដូច​ធម្មតា៕

Post a Comment

 
Top