តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo មានការស្រងាកចិត្ត និងខឹងសម្បារយ៉ាងខ្លាំង សម្រាប់ទង្វើរបស់ Real Madrid ដែលបានធ្វើដាក់ កីឡាករឆ្នើមជើងចាស់ពីររូបរបស់ក្លឹប គឺ Iker Casillas និង Sergio Ramos។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ សារព័ត៌មាន AS។
សារព័ត៌មាន AS បានឲ្យដឹងទៀតថា Ronaldo មិនយល់ទាល់តែសោះ នូវអ្វីដែលក្លឹបកំពុងធ្វើដាក់ កីឡាករ ដែលចំណាយពេលនៅមួយក្លឹបមិនតិចជាង១០ឆ្នាំទាំងពីររូបនេះ ហើយក្នុងនោះ Ronaldo ក៏មានការបារម្ភដែរថា រឿងនេះអាចនឹងកើតឡើងមកលើរូបគេដូចគ្នា នាពេលខាងមុខ។
ជាចុងក្រោយក៏គួរបញ្ជាក់ផងដែរថា Iker Casillas បានចំណាយពេលលេងនៅក្លឹប Real Madrid ចំនួន១៦ឆ្នាំ ចំណែក Sergio Ramos បានចំណាយពេលអស់១០ឆ្នាំ ហើយ Ramos ពិតជាមានការខឹងសម្បារយ៉ាងខ្លាំង ក្រោយពេលមានដំណឹងលេចលឺមកថាចង់បានរូបគេទៅលេងឲ្យក្លឹប ហើយទន្ទឹមគ្នានោះ Real Madrid បែរជាធ្វើមិនដឹង និងមិនបានចេញមកធ្វើការបដិសេធដំណឹងនេះចោលឡើយ។
មកទល់ពេលនេះ ដុំពពកខ្មៅហាក់ដូចជា ហ៊ុមព័ទ្ធលើទឹកដី Santiago Bernabeu ខ្លាំងតែម្ដង ក្រោយពេលលោក Carlos Ancelotti ត្រូវបានបណ្ដេញចេញ។

Post a Comment