GuidePedia

0
ក្លឹបបិសាចក្រហម Manchester United របស់អង់គ្លេសបានកំពុងតែរិះរកគ្រប់វិធីជាមួយ នឹងការត្រៀមលុយដ៏ច្រើន សន្ធឹកសន្ធាប់ផងដែរ ក្នុងការដេញថ្លៃទិញ កីឡាករសំខាន់២រូបមានខ្សែការពារ Sergio Ramos របស់ Real Madrid និងកីឡាករខ្សែបម្រើប្រយុទ្ធ Bastian Schweinsteiger របស់ក្លឹប Bayern Munich។


គ្រូបង្វឹក Man Utd លោក Louis van Gaal បានកំពុងតែដាក់ការចាប់អារម្មណ៍ជាខ្លាំង ទៅលើកីឡាករឆ្នើមទាំងពីរខាងលើ និងតាមទិញឲ្យបានផងដែរនៅមុន ពេលរដូវកាលដោះដូរ កីឡាករត្រូវបានបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០១៥ ដើម្បី យកមកពង្រឹងក្លឹបជាមួយនឹង ការត្រៀមលេងវគ្គជម្រុះក្របខណ្ឌ កំពូលប្រចាំ ទ្វីបអឺរ៉ុប UEFA Champions League នាដើមខែសីហាទៀតផង ក្រោយពេលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ ក្នុង Premier League នៃរដូវកាលឆ្នាំ ២០១៤-២០១៥ ។

ជាមួយគ្នានោះដែរ ការតាមប្រម៉ាញ់កីឡាករទាំងពីរខាងលើនេះ អាចនឹងទទួលបានជោគជ័យ ខណៈដែលខ្សែ បម្រើដែលលេងក្នុង ក្រុមជម្រើសជាតិអាល្លឺម៉ង់ Bastian Schweinsteiger វ័យ៣០ឆ្នាំ នៅសល់តែកិច្ចសន្យារយៈ ពេល១ឆ្នាំ ទៀតប៉ុណ្ណោះជាមួយនឹង Bayern នឹងតម្លៃខ្លួន 7,5 លាន​ផោន​ ស្របពេលដែល Ramos ជនជាតិអេស្ប៉ាញ នឹងផុតកំណត់កិច្ចសន្យា នៅក្នុងក្លឹប Real Madrid នាឆ្នាំ ២០១៧ ខាងមុខ ។


សូមបញ្ជាក់ដែរថា សម្រាប់រដូវកាលដោះដូរកីឡាករលើកទី២ប្រចាំឆ្នាំ២០១៥ ដែលកំពុងតែបើកទ្វារនេះ ក្លឹបជើងខ្លាំង ប្រចាំទីក្រុងមែនឆេស្ទើរបស់ អង់គ្លេស មួយនេះបានត្រៀមកញ្ចប់ថវិការហូតទៅជាង ១៤០ លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីទិញកីឡាករថ្មីបន្ថែម ដោយនៅពេលនេះមិនទាន់ទិញបានកីឡាករ ណាម្នាក់នៅឡើយទេ ៕

Post a Comment

 
Top