GuidePedia

0
កីឡាករខ្សែការពារ Sergio Ramos ​បាន​ប្រាប់​ទៅ​ក្លិប Real Madrid ​ត្រង់​ៗ​ថា​ខ្លួន​ពិត​ជា​ចង់​ទៅ​លេង​នៅក្លិប Manchester United ​មែន​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។


Man Utd ​បាន​ដាក់​តម្លៃ​ខ្លួន Ramos ​ដំបូង ២៨,៣​លាន​ផោន​កាល​ពី​អាទិត្យ​មុន ប៉ុន្តែ​ត្រូវ​ក្រុម Real Madrid ​ច្រាន​ចោល ដោយ​អះអាង​ថា​តម្លៃ​នេះ​មិន​សម​ទៅ​នឹង​សមត្ថភាព​របស់​ខ្សែ​ការពារ​រូប​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សាមី​ខ្លួន​គេ​ផ្ទាល់​បាន​ចេញ​មក​បញ្ជាក់​ប្រាប់​ទៅ​ម្ចាស់​ក្លិប Real ​ជា​ថ្មី​ថា រូប​គេ​ពិត​ជា​ចង់​ចាក ចេញ​ និង​ចូល​រួម​ជាមួយ​បិសាច​ក្រហម​នៅ​រដូវ​កាល​ក្រោយ​នេះ ហើយ​ឱ្យ​ក្លិប​ជួយ​សម្រួល​ដើម្បី​ឱ្យ​អ្វី​គ្រប់​យ៉ាង​ទៅ​ដោយ​រលូន​ផង។

Ramos ​មិន​សប្បាយ​ចិត្ត​ និង​ចង់​ចាកចេញ​ពី​ក្រុម Real Madrid ​ដោយសារ​តែ​រូបគេ​បាន​ទទួល​ប្រាក់​ប្រចាំ​ឆ្នាំ​តែ​៨​លាន​អឺរ៉ូ​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​ខ្សែ​ការពារ​ល្បី​ៗ​ផ្សេង​ទៀត​ ដែល​សុទ្ធ​តែ​បាន​លើស​១០​លាន​អឺរ៉ូ​ដូចជា Thiago Silva, David Luiz, Jonh Terry ​និង​ Gerard Pique ជា​ដើម។

ទន្ទឹម​នឹង​ការ​ចង់​ចាកចេញ​របស់ Ramos ​នេះ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Rafael Benitez ​ក៏​បាន​សម្លឹង​ឃើញ​ខ្សែ​ការពារ​ដែល​ត្រូវ​ទិញ​មក​ជំនួស​រួច​ជា​ស្រេច​ហើយ​ ដែរ គឺ Aymeric Laporte ​របស់​ក្រុម Athletic Bilbao ​និង​ Nicolas Otamendi ​របស់​ក្រុម Valencia៕

Post a Comment

 
Top