ខ្សែបម្រើ Bastian Schweinsteiger បាននិយាយថា ខ្លួនចង់លើកពាន Bundesliga ៤រដូវកាលជាប់ៗគ្នា ជាមួយក្រុម Bayern Munich ទោះមានពាក្យចចាម អារ៉ាម លើកឡើងថាអាចនឹងផ្ទេរទៅ Manchester United។
កីឡាករវ័យ៣០ឆ្នាំ ជម្រើសជាតិអាល្លឺម៉ង់ ដែលនឹងបញ្ចប់កុងត្រាជាមួយ Bayern នៅរដូវក្ដៅក្រោយ បានចូលលេងតែ២០ប្រកួតប៉ុណ្ណោះ នៅ Bundesliga រដូវកាលមុន ខណៈដែលក្រុមរបស់ខ្លួនលើកពានលីកកំពូលអាល្លឺម៉ង់ ៣ឆ្នាំជាប់គ្នា។
Schweinsteiger ពុំទាន់ព្រមព្រៀងបន្តកុងត្រាថ្មីជាមួយក្រុមរបស់លោក Pep Guardiola ទេ ប៉ុន្តែកីឡាកររូបនេះ បានលើកឡើងថាចង់ឈ្នះពានជាមួយ Bayern រដូវកាលថ្មីទៀត ដោយនិយាយថា៖ “ខ្ញុំចង់ឈ្នះពាន UEFA Champions League ម្ដងទៀត ប៉ុន្តែយើងក៏ត្រូវលេងឲ្យបានជោគជ័យក្នុងលីក ដូចដែលយើងធ្លាប់ធ្វើ២ទៅ៣ឆ្នាំនេះដែរ។ យើងជាជើងឯកអាល្លឺម៉ង់ ៣រដូវកាលជាប់គ្នា ហើយខ្ញុំគិតថា គ្មានក្រុមណាធ្លាប់ឈ្នះវា៤ដងជាប់គ្នាទេពីមុន”។
Man Utd ចាប់អារម្មណ៍ខ្សែបម្រើរូបនេះយ៉ាងខ្លាំង ដោយចង់បានកីឡាកររូបនេះ ទៅពង្រឹងនៅតំបន់កណ្ដាល ខណៈដែលលោក Louis van Gaal ក៏ធ្លាប់ដឹកនាំ Schweinsteiger កាលពីលោកនៅដឹកនាំ Bayern ផងដែរ។
យ៉ាងណាក្ដី Schweinsteiger បន្ថែមថា៖ “ខ្ញុំមានអារម្មណ៍ល្អ (នៅ Bayern) ហើយខ្ញុំត្រៀមខ្លួនរួចហើយ ដើម្បីលេងនៅកម្រិតកំពូល៣រដូវកាលទៀត។ នោះជាគោលដៅរបស់ខ្ញុំ យើងមានការប្រកួត Euro 2016 នៅឆ្នាំក្រោយ ហើយនោះជាគោលដៅដ៏ធំ។ វាមិនមែនសម្រាប់តែខ្ញុំទេ ពោលគឺសម្រាប់ប្រជាជនអាល្លឺម៉ង់ទាំងអស់”៕

Post a Comment