GuidePedia

0
ក្រុម​កាំភ្លើង​ធំ​ Arsenal ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​​រយៈពេល​ ៤ ​ឆ្នាំ​នាំ​យក​អ្នក​ចាំ​ទី​សញ្ជាតិ​ឆែក ​Petr Cech ​​​​ពី​ Chelsea ​មក​កាន់​ Emirates Stadium ​​ក្នុង​តម្លៃ​ ១០ ​លាន​ផោន (ប្រហែល ​១៦ ​លាន​ដុល្លារ)​ ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។


​អ្នក​ចាំ​ទី​ដៃស្អិត​វ័យ ​៣៣ ​ឆ្នាំ​បាន​​ធ្វើតេស្ត​សុខភាព​រួចរាល់​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​ការ​ចុះ​កុងត្រា​មក​កាន់​ទឹកដី​ Arsenal ​នេះ​​ Cech ​នឹង​ទទួល​បាន​ប្រាក់​នឿយហត់​ប្រចាំ​សប្ដាហ៍​ ១០ ​ម៉ឺន​ផោន ​(ប្រហែល​ ១៦ ​ម៉ឺន​ដុល្លារ) ​ឈរ​ក្នុង​លំដាប់​កីឡាករ​មាន​ចំណូល​ខ្ពស់​បំផុត​របស់​ក្លឹប​ដូចជា​ Mesut Ozil ​និង​ Alexis Sanchez ​ជា​ដើម។

អ្នក​ចាំទី​ដែល​ចំណាយ​ពេល​ ១១ ​ឆ្នាំ​នៅ ​​Stamford Bridge ​បាន​និយាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ Arsenal ​ចំពោះ​ការ​ផ្ទេរ​ថា ​”ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បាន​មក​ចូលរួម​ជាមួយ​ក្លឹប​ Arsenal ​​​ហើយ​ខ្ញុំ​ពិត​ជា​មិន​អាច​រង់ចាំ​ត្រៀម​ខ្លួន​សម្រាប់​រដូវ​ថ្មី​បាន​ឡើយ”។

​ការ​បោះជំហាន​មក​កាន់​ទឹកដី​គូ​ប្រជែង​ក្លឹប​ចាស់​ Chelsea ​គឺ​ដោយសារ​រូប​គេ​មិន​មាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១ ​នាក់​ដំបូង​ដោយសារ​អ្នក​ចាំ​ទី​វ័យ​ក្មេង​បែលហ្សិក​​ Thibaut Courtois ​ជា​ជម្រើស​ក្នុង​ចិត្ត​លោក​ Jose Mourinho។

​មុន​ចាកចេញ​ពី​ក្លឹប​ចាស់​ ​អ្នក​ចាំ​ទី​រូប​នេះ​បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ក្លឹប ​គ្រូ​បង្វឹក​​ មិត្ត​រួម​ក្រុម ​និង​អ្នក​គាំទ្រ​យ៉ាង​វែង​អន្លាយ​បញ្ជាក់​ពី​ចិត្ត​ស្រឡាញ់ ​របស់​ខ្លួន៕

Post a Comment

 
Top