GuidePedia

0
​ក្រុម​ជម្រើស​ជាតិ​​ឈីលី បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ​មុន​គេ​ហើយ បន្ទាប់​ពី​យក​ឈ្នះ​លើ​ប៉េរូ ២-១ ​អម្បាញ់មិញ​នេះ ដោយ​២​គ្រាប់​របស់​ម្ចាស់​ផ្ទះ គឺ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Eduardo Vargas ​ទាំង​២​គ្រាប់ ខណៈ​ដែល​ក្រុម​ភ្ញៀវ​​​ត្រូវ​ពិន័យ​កាត​ក្រហម​ម្នាក់​តាំង​ពី​នាទី​ទី​២០។


​​កីឡាករ​ Vargas ឆ្នើម​របស់​ក្រុម​ Napoli បាន​ស៊ុត​គ្រាប់​បើក​ឆាក​ដំបូង​ ឲ្យ​ម្ចាស់​ផ្ទះ​ហ៊ោកញ្ជ្រៀវ​មុន​ នៅ​​ចុង​តង់​ទី​១ នាទី​៤២ បន្ទាប់​ពី​ Carlos Zambrano ​​របស់​ប៉េរូ ដែល​​ទទួល​បាន​កាត​លឿង​ម្ដង​ហើយ​នោះ ត្រូវ​ពិន័យ​កាត​លឿង​ម្ដង​ទៀត ​​ស្មើ​កាត​ក្រហម​តែ​ម្ដង ​ដោយ​សារ​លើក​ជើង​ខ្ពស់ ​ដាក់​កីឡាករ​ Charles Aranguiz។

យ៉ាងណាក្ដី ក្រុម​ប៉េរូ ដែល​សល់​​គ្នា​តែ​១០​នាក់ អាច​រក​គ្រាប់​តាម​ស្មើ​ ១-១ មក​វិញ នៅ​តង់​ទី​២​នាទី​​៦០ ដោយ​កីឡាករ​ Gary Medel ​ទាត់​បាល់​ចេញ​ពី​ប្រអប់​ទី​មិន​បាន​ល្អ ភ្លាត់​ចូល​ទី​ខ្លួន​ឯង​។ ប៉ុន្តែ​​បាន​តែ​៤​នាទី​ប៉ុណ្ណោះ ពោល​គឺ​នៅ​នាទី​៦៤ ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ Vargas ​បាន​ស៊ុត​កាប់​ពី​ចម្ងាយ​យ៉ាង​ល្អ ជួយ​ឲ្យ​ឈីលី បន្ត​នាំ​មុខ​សាជា​ថ្មី ហើយ​លទ្ធផល ២-១ បាន​បន្ត​រហូត​ចប់​ការ​ប្រកួត។ ឈីលី នឹង​ត្រូវ​ជួប​អ្នក​ឈ្នះ​រវាង អាហ្សង់ទីន និង​ប៉ារ៉ាហ្គាយ ដែល​ប៉ះ​គ្នា​ព្រឹក​ស្អែក៕



Post a Comment

 
Top