GuidePedia

0
Messi ទទួលបានការបោះឆ្នោតបានច្រើនជាង លើសពីទ្វេដង បើប្រៀបជាមួយនឹងកីឡាករ Ronaldo នៅក្នុងការជ្រើសរើសមើលថា អ្នកណាគឺជា "កីឡាករឆ្នើម បំផុតប្រចាំប្រវត្តិសាស្រ្ត Champions League”។


Messi និង Cristiano Ronaldo គឺជាកីឡាករឆ្នើមពីររូបនៅក្នុងប្រវត្តិសាស្រ្ត Cup C1/Champions League (ជាមួយនឹងការរកបានគ្រាប់បាល់ 77 គ្រាប់ដូច គ្នា)។ ជាក់ស្តែង រឿងនេះមិនមែនមានន័យថា នៅក្នុងកែវភ្នែកអ្នកគាំទ្រកីឡាបាល់ទាត់ ពួកគេទាំងពីរនាក់ "ខ្លាំងស្មើគ្នា" នោះទេ។

តាមប្រភពព័ត៌មានពីកាសែត Marca បានចុះផ្សាយថា នៅក្នុងការពិនិត្យអង្កេតតាមរយះការឧបត្ថមពីMasters Card ជាមួយនឹងការចូលរួមពីទស្សនិកជនគាំទ្រ បាល់ទាត់ នៅអឺរ៉ុប ដែលមើលថាអ្នកណា គឺជា "កីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្រ្ត Cup C1/Champions League”, Messi បានវ៉ាដាច់ឆ្ងាយពី កីឡាករ Cris Ronaldo។

ជាក់ស្តែង Messi ទទួលបានសន្លឹកឆ្នោត 27% គឺច្រើនជាង លើសពីពីរដងបើប្រៀបជាមួយនឹងអ្នក ឈរនៅលេខរៀងទី 2 គឺអតីតកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិ បារាំង Zidane (12%)។ ក្នុងនោះបេក្ខ ភាពគ្រប់គ្រងតំណែងបាល់មាស FIFA កីឡាករ C.Ronaldo ទទួលបានសន្លឹកឆ្នោតតែ 11% ប៉ុណ្ណោះ។ ឈរនៅលេខ រៀងបន្តបន្ទាប់គឺអតីតកីឡាករឆ្នើមសញ្ជាតិប្រេស៊ីល Ronaldo (7%) និង កីឡាករ David Beckham ជាមួយនឹងការជ្រើសរើស 4%។


លើសពីនេះទៅទៀត កាសែត Marca បានបន្តឲ្យដឹងពីព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត ផងដែរ។ បើសិនជាផ្អែកតែទៅលើសន្លឹកឆ្នោតរបស់បណ្តា អ្នកគាំទ្រដែលមានអាយុលើសពី 55 ឆ្នាំ (បណ្តាអ្នកដែលមានបទពិសោធន៍ តាមដាន Cup C1 តាំងពីយូរណាស់មកហើយ) នោះកីឡាករ Messi ទទួលបានអត្រា នៃការបោះឆ្នោតជ្រើសរើស បានច្រើនជាងនេះទៅទៀត គឺឡើងដល់ 33% ឯណោះ៕

Post a Comment

 
Top