GuidePedia

0
គ្រូបង្វឹក​របស់ក្លិប AC Milan ក្របខ័ណ្ឌ Serie A របស់ Italy លោក Filippo Inzaghi នឹងត្រូវ​បណ្តេញ​ចេញពី​តំណែង​នៅ​សប្តាហ៍​នេះហើយ បន្ទាប់ពី​បាន​ដឹកនាំ​បាន​តែមួយឆ្នាំ។


ក្លិប​នៅ​លី​ក​កំពូល​របស់​ប្រទេស​អ៊ីតាលី បាន​ប្រាប់​សារព័ត៌មាន​ថា លោក Inzaghi វ័យ ៤១ឆ្នាំ​នឹងមិន​មក​ដឹកនាំ​ក្លិប​នេះ នៅ​រដូវ​កាល​ក្រោយ​ទៀត​ទេ។ AC Milan ធ្លាក់​មក​នៅ​លេខ ១០នៅក្នុង​លី​ក Serie A នៅ​រដូវ​កាល​នេះ និង​មិនអាច​លេង Champions League នៅ​ឆ្នាំក្រោយ​ឡើយ។

ខណៈ​លោក Carlo Ancelotti បាន​ច្រានចោល​សំណើ​ក្នុង​ការវិល​ត្រលប់​ទៅ​ដឹកនាំ​ក្លិប​ចាស់​នេះ​វិញ អតីត​គ្រូបង្វឹក​ក្លិប Sampdoria លោក Sinisa Mihajlovic កំពុងស្ថិត​ក្នុងការ​ចាប់​អារម្មណ៍​លើ​ការងារ​នេះ។ លោក Milan បាន​និយាយថា ពួកគេ​កំពុង​សម្លឹង​រក​គ្រូបង្វឹក​ថ្មី ហើយនឹង​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ។

Post a Comment

 
Top