កីឡាករខ្សែប្រយុទ្ធចំណូលថ្មីរបស់ Manchester United, Memphis Depay ដែលត្រូវបានចាត់ទុកជាអនាគត Ronaldo ទី២របស់ក្រុមនោះ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយរត់នៅស្លាបឆ្វេង ក្នុងជំនួបមិត្តភាពជាមួយសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី០៦ ខែមិថុនានេះ។
Depay គឺជាកីឡាករមួយរូប ដែលមានឥទ្ធិពលខ្លាំងក្នុងការប្រកួតនេះ ដោយរូបគេរកបានគ្រាប់បាល់មួយគ្រាប់ (គ្រាប់ប្លាត) ហើយក្នុងនោះរូបគេក៏បានប៉ះបាល់ ឲ្យ Klaas-Jan Huntelaar សុតចូលមួយគ្រាប់ផងដែរ។
តែទោះជារូបគេខំប្រឹងលេងបានល្អយ៉ាងណាក៏ដោយ ក្រុមរបស់គេនៅតែទទួលការបរាជ័យដដែល គឺហុល្លង់បានចាញ់អាមេរិកដោយមិនគួរឲ្យជឿ ព្រោះនៅត្រឹមនាទីទី៥៣ពួកគេបាននាំមុខ អាមេរិក៣ទល់នឹង១ ដោយកីឡាករ Klaas Jan Huntelaar នាទី 27,49 និង Memphis Depay នាទី 53 ប៉ុន្តែលេងដល់នាទីទី៩០អាមេរិកបែរជាឈ្នះពួកគេ៤ទល់នឹង៣ វិញ ស៊ុតបញ្ចូលទីដោយ កីឡាករ Gyasi Zardes នាទី34 , John Brooks នាទី71, Daniel Williams នាទី89 , Bobby Shou Wood នាទី90 ។

Post a Comment