GuidePedia

0
​អ្នក​ប្រដាល់​ចិត្ត​តូច​ផន ផល្លា​ក្លឹប​តា​ព្រហ្ម​មានជ័យ​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើស​ង្វៀន CNC នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៦​មិថុនា​ដែល​នេះ​ជាការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ ។​


​ ​ផល្លា​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ពូកែ​គម្រាម​គូប្រកួត​ណាស់​បើ​គូប្រកួត​ចាញ់​សម្លុត​គេ​ច្បាស់​ជា​ត្រូវគេ​សម្លុត​រហូត​វាយ​ចេញ​មិន​រួច​ក៏មានដែរ ។ ស្ទីល​វ៉ៃ​របស់​ផល្លា​ល្អ​ដែរ​តែ​ភាព​អំណត់​របស់គេ​តូច​ណាស់​គឺ​បើ​គូប្រកួត​ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​នោះគេ​តាម​វាយ​សង​ភ្លាម​តែបើ​វាយ​សង​មិនបាន​សម្រេច​ហើយ​បែរជា​ត្រូវ​គូប្រកួត​ច្រាស់​បន្ថែម​មកទៀត​នោះគេ​ចាប់ផ្ដើម​បាត់បង់​ភាពក្លាហាន​ហើយ​វ៉ៃ​លែងចេញ​តែម្ដង ។​ស្នៀត​ចុងក្រោយ​ដែល​គេ​នៅសល់​គឺ​សន្លប់​តាម​ការ​គួរតែ​ប៉ុណ្ណោះ ។​

​ ​ចំពោះ​អ្នក​ប្រដាល់​ថៃ​ដែលជា​គូប្រកួត​របស់​ផល្លា​ឈ្មោះ Seansak Muengprachin ។​អ្នក​ប្រដាល់​រូបនេះ​ពុំ​ធ្លាប់​មក​ប្រក​យ​ត​នៅ​ស្រុក​ខ្មែរ​ដែរ​ទេ​ហើយ​ប្រវត្តិ​វ៉ៃ​យ៉ាងណាៗ​នោះ​ក៏​គ្មាន​នរណា​ដឹង​ដែរ ។​តែ​មន្ត្រី​ខាង​ផ្គូរ​ផ្គង​និយាយ​ថា​មាន​សមត្ថ​ភាពមិន​លើ​ផល្លា​ទេ​គឺអាច​ប្រកួត​គ្នា​បានល្អ​មើល ។​

​ ​ម៉ន ភា​រម្យ​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Samsan Rungkabinដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​ ​ ​ភា​រម្យ​ជា​អ្នក​ប្រដាល់​មាន​អំណួត និង ពូកែ​ឌឺ ដាក់​គូប្រកួត​ណាស់​តេ​គេ​ហ៊ាន និង វ៉ៃ​ចូលចិត្ត​ប្ដូរ​ឯ​ភាព​អំណត់​គេ​មិនមាន​ទេ​គឺ​បើ​ត្រូវ​ឈឺ​បន្តិច​ច្បាស់​ជា​រក​កន្លែងដេក​ហើយ ។​


​ ​ចំពោះ​Samsan Rungkabin មិនដឹងថា​គ្រាន់បើ​ឬក៏​យ៉ាប់​នោះទេ​តែម​ន្ត្រី​ខាង​ផ្គូរ​ផ្គង​អះអាងថា​គេ​មាន​សមត្ថ​ ភាពមិន​លើសខ្វះ​គ្នា​ទេ​គេ​នឹង​ប្រកួត​គ្នា​បានល្អ​មើល​ហើយ​នរណា​ឆ្លាត​អ្នកនោះ​នឹង​ឈ្នះ ។​

Post a Comment

 
Top