ក្លិប Liverpool បានប្រកាសថា ពួកគេបានព្រមព្រៀងចុះកិច្ចសន្យានាំយក James Milner ពីក្រុម Manchester City ផ្លូវការហើយ ដោយគ្មានតម្លៃខ្លួន និងនៅចាំតែពេលពិនិត្យសុខភាពប៉ុណ្ណោះ។ នេះបើតាមវិបសាយរបស់ក្លិបប្រកាសមុននេះបន្តិច។
ហង្សក្រហម បានព្រមព្រៀងលក្ខខ័ណ្ឌជាមួយកីឡាករជម្រើសជាតិអង់គ្លេស ហើយនឹងមកចូលរួមជាមួយក្លិប នាថ្ងៃទី០១ ខែកក្កដា បន្ទាប់ពីបញ្ចប់កុងត្រាជាមួយក្លិបមេឃខៀវ នៅ Etihad Stadium។
Milner នឹងទៅចូលរួមជាមួយក្លិបនៅ Anfield បន្ទាប់ពីលើកពាន Barclays Premier League បាន២សម័យកាល, FA Cup ១ដង និង League Cup ១ដង អំឡុងពេល៥ឆ្នាំ លេងឲ្យ Man City។ កីឡាករវ័យ២៩ឆ្នាំ បានជាប់ជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ២០០៩ និងបង្ហាញខ្លួនបាន ៥៣ប្រកួតមកទល់បច្ចុប្បន្ន។
ក្នុងអាជីពរបស់ ខ្សែបម្រើកណ្ដាលរូបនេះ ដែលធ្លាប់លេងនៅក្លិប Leeds United, Newcastle United, Aston Villa និងមេឃខៀវ Milner ធ្លាប់លេងទល់នឹង Liverpool សរុបចំនួន២៤ដង៕

Post a Comment