GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​ចំណាត់ថ្នាក់​ FIFA World Ranking ១​លេខ​ នៅ​ក្នុង​ខែ​ឧសភា​ ពោល​គឺ​ឡើង​ពី​លេខ​១៧៩​កាល​ពី​ខែ​មេសា​ មក​ដល់​១៧៨​​ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​វិញ​​បាន​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​តាម​ពី​​ក្រោយ​ក្រុម​លេខ​១​អាល្លឺម៉ង់ មិន​ធ្លាប់​មាន​កន្លង​មក។


ចំណាត់​ថ្នាក់​លេខ​១៧៨​នេះ​ដែរ ​មាន​ន័យ​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​១០​ដដែល បើ​គិត​ក្នុង​ចំណោម​ប្រទេស​ទាំង​១១​នៅ​ក្នុង​​ចំណោម​ប្រទេស​សមាជិក​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ដោយ​នៅ​លើ​តែ​ក្រុម​ប្រ៊ុយណេ​មួយ​ប៉ុណ្ណោះ (១៨៤)។ ​

ចំណែក​ក្រុម​ដទៃ​ទៀត​របស់ AFF ​គឺ វៀតណាមនៅ​លើ​គេ​ (១២៧) តាម​ពី​ក្រោយ​ដោយ ថៃ (១២៩) , ហ្វីលីពីន (១៣៧) , មីយ៉ាន់ម៉ា (១៤៣) , ទីម័រ​ខាង​កើត (១៤៦) , សិង្ហបុរី (១៥៤), ឥណ្ឌូណេស៊ី (១៥៥) , ម៉ាឡេស៊ី (១៦២) និង​ឡាវ (១៧៥) ។


បើ​និយាយ​ជា​រួម​វិញ ​ក្រុម​កំពូល​ទាំង​១០ ​មាន​ការ​ប្រែ​ប្រួល​ដោយសារ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​បាន​​ឡើង​ទៅ​កាន់​តំណែង​ លេខ​២​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ដែល​លេខ​១​គឺ​នៅ​តែ​អាល្លឺម៉ង់​ដដែល។


សូម​បញ្ជាក់​ថា​ FIFA Ranking ​នេះ គឺ​គិត​តែ​ជម្រើស​ជាតិ​ឈុត​ធំ​ប៉ុណ្ណោះ មិន​គិត​លទ្ធផល​ក្រុម​ឈុត​យុវជន​គ្រប់កម្រិត​នោះ​ឡើយ។

Post a Comment

 
Top