GuidePedia

0
Dimitar Berbatov, ខ្សែប្រយុទ្ធដែលមានបទពិសោធច្រើនសញ្ជាតិប៊ុលហ្គារី បាននិយាយនៅថ្ងៃពុធទី 3 ខែមិថុនាថាគាត់ចង់វិលត្រឡប់ទៅប្រកួតបាល់ទាត់ នៅក្នុងក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេសម្តងទៀតបន្ទាប់ពីក្រុម Monacoក្លឹបដ៏ខ្លាំងរបស់ប្រទេសបារាំងក្នុងក្របខ័ណ្ឌ Ligue 1 បានបញ្ចប់ កិច្ចសន្យានារដូវក្តៅនេះរួចរាល់ហើយនោះ។


កីឡាករ Dimitar Berbatov ក្លាយជា​កីឡាករ​ផ្ទេរ​ចេញពីក្លឹបដោយ​គ្មា​តម្លៃ​ខ្លួន បន្ទាប់ពី​បានមក​លេង​ជាមួយនិង​ក្លិប Monaco អស់​រយះពេលមួយ​រដូវ​កាល​កន្លះ​នៅ Ligue 1 របស់​ប្រទេស​បារាំង។

អតីត​កីឡាករ​របស់​បិសាច​ក្រហម Manchester United ដែល​ផ្ទេរ​ចេញពី​ក្លិប Fullham វ័យ ៣៤ឆ្នាំ​រូបនេះ បានមក​ចូលរួម​លេង​ឲ្យ Monaco កាលពី​ខែមករា ឆ្នាំ២០១៤ និង​កាលពី​រដូវ​កាល​ទើប​បញ្ចប់​នេះ កីឡាករ​នេះ​ជា​អ្នករក​គ្រាប់​ទី​ពីរ​ឲ្យ Monaco ឈ្នះ​ក្លិប Arsenal ៣-១ ក្នុងការ​ប្រកួតក្របខ័ណ្ឌ Champions League ផងដែរ។

Berbatov ស៊ុត​បាន ៩គ្រាប់ ក្នុង​បង្ហាញខ្លួន ៣៧ប្រកួត កាលពី​រដូវ​កាល​ទើប​បិទ​បញ្ចប់កន្លងមក​នេះ ហើយបានជួយ​ឲ្យក្រុម Monaco ឈរនៅលំដាប់ថ្នាក់​លេខ ៣ ក្នុង​តារាង League 1 ផងដែរ។


អនុប្រធាន​ក្លិប លោក Vadim Vasilyev បាន​ឲ្យ​ដឹងថា « Dimitar Bertatov បានបង្ហាញ​នូវ​ទេពកោសល្យ និង​ទម្រង់​របស់គេ​បាន​យ៉ាង​ល្អ។ គេ​គឺជា​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ ក្នុងចំណោម​កីឡាករផ្សេងៗដែល​លេង​ឲ្យ Monaco។ ពួកយើង​មាន​មោទនភាព​នូវ​អ្វីដែល​កីឡាករ​នេះ បាន​នាំមក​ឲ្យ​ក្លិប។ ពួកយើង​ជូនពរ​គេ​នាពេល​អនាគត»។

Post a Comment

 
Top