ខ្សែការពារ Gonzalo Jara ដែលបានចាក់គូទខ្សែប្រយុទ្ធ Edinson Cavani កាលពីម្សិលមិញនោះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូងពិន័យមិនឱ្យចូលប្រកួតរហូតដល់ចប់ព្រឹត្តិការណ៍ Copa America នេះតែម្ដង។
ក្នុងការប្រកួតដែលម្ចាស់ផ្ទះឈីលីបានយកឈ្នះក្រុមអ៊ុយរុយហ្គាយ ១-០ ម្សិលមិញនេះ កីឡាករ Cavani បានទទួលកាតក្រហមបណ្ដេញចេញបន្ទាប់ពីយកដៃទៅវាសចំមុខរបស់ខ្សែការពារ Jara របស់ឈីលី។ តែជាក់ស្ដែងទៅចំពោះរឿងនេះ មិនមែនជាកំហុសរបស់ខ្សែប្រយុទ្ធក្រុមអ៊ុយរុយហ្គាយឡើយ ពោលគឺ Jara ទេ ដែលបង្កកំហុសមុនដោយយកដៃទៅចាក់គូទគេ។
បន្ទាប់ពីដឹងរឿងខាងលើនេះ សហព័ន្ធបាល់ទាត់នៅអាមេរិកខាងត្បូងបានសម្រេចពិន័យខ្សែការពារ Gonzalo Jara មិនឱ្យជួយក្រុមជម្រើសជាតិរហូតទាល់តែចប់ព្រឹត្តិការណ៍ Copa America តែម្ដង ព្រោះថាអាជ្ញាកណ្ដាលក៏បានទទួលស្គាល់ដែរថានេះជាកំហុសរបស់លោកដែលមិនបានមើលឃើញចំពោះរឿងនេះ៕
នេះជាវីដេអូភស្តុតាង Jara ចាក់គូទ Cavani ៖

Post a Comment