GuidePedia

0
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងសាល ដែលត្រូវបានប្រសិទ្ធនាមថា SPORTKH.Com Futsal Cup 2015 នឹងបើកការប្រកួតនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ ដោយមានក្រុមបាល់ទាត់មិនអាជីពចំនួន ១៦ក្រុមចូលរួមនៅទីស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ។


ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលល្ងាចថ្ងៃទី២៥ ខែមិថុនា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានថ្លែងថានេះជាព្រឹត្តិការណ៍ ប្រកួតបាល់ទាត់មិនអាជីព មួយដែលមានសារៈសំខាន់ ។ លោកបាន ចាត់ទុកថា វាជាការប្រកួតបាល់ទាត់សម្រាប់ទាំងអស់គ្នា មួយដែលមានចរិកជួយបំផុស ដល់ សង្គមទាំងមូលឲ្យយកចិត្ត ទុកដាក់ជាមួយកីឡា ដើម្បីសុខភាព និងមិត្តភាព ។

លោកបានបន្តថា ប្រទេសដែលមានមហាអំណាចបាល់ទាត់ និងប្រទេសមិនមែនមហាអំណាចបាល់ទាត់ សុទ្ធតែចាត់ទុកថា សុទ្ធតែនាំមកនូវសុខដុមរមនាដល់ សង្គម និងមនុស្សជាតិទាំងអស់ ដោយសារតែលេងកីឡា ធ្វើឲ្យពួកគេបង្កើតបាននូវសាមគ្គីភាព ភាពស្និទ្ធស្នាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីប្រទេសមួយទៅ ប្រទេស មួយទៀត ។

សម្រាប់ព្រឹត្តិការណ៍ SPORTKH .Com FUTSAL Cup លើកទី២ ឆ្នាំ២០១៥ មានក្រុមចំនួន១៦ចូលរួម ដោយការ ប្រកួតចែកចេញ ជា៤ពូល ដែលមួយពូលៗ មាន៤ក្រុម រួមមានសម្រាប់ពូល A មានក្រុម Team Willing FC, ក្រុម Long Vek Warriors, ក្រុមKhmer Youth FC និងក្រុម Shadow Strikers FC ចំពោះ ពូល B វិញមានក្រុមValentine Day, ក្រុម Sandwich Bokor, ក្រុម Yeak Toch និងក្រុម E I U រីឯពូល C ក្រុម Multi Media, ក្រុម Pavillon D’Asia, ក្រុម Premium S.C និងក្រុមយុវជនបឹងព្រលិត ចំណែកពូល D ក្រុម T.S.A, ក្រុម Sport News, ក្រុម EMM និងក្រុម Ov Mal True Brand ។

គួរបញ្ជាក់ដែរថា ក្រុមជើងឯកនឹងបានទទួលរង្វាន់ចំនួន៤លានរៀល លេខ២ បាន១លានរៀល លេខ៣ បាន ១.០០០.០០០ រៀល និង ក្រុម លេខ៤ បាន ៥០០.០០០ រៀល ៕

Post a Comment

 
Top