កីឡាករវាយកូនបាល់ Stan Wawrinka បានទម្លាក់កីឡាករ Roger Federer ឲ្យធ្លាក់ចេញពីព្រឹត្តិការណ៍ French Open វគ្គ ៨ នាក់ចុងក្រោយកាលពីថ្ងៃអង្គារដើម្បីឈានទៅប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រជាមួយនឹងកីឡាករម្ចាស់ស្រុក Jo-Wilfried Tsonga ។
កីឡាករ Wawrinka ដែលមានចំណាត់ថ្នាក់លេខ ៨ ប្រចាំព្រឹត្តិការណ៍នោះ បានផ្តួលមិត្តរួមសញ្ជាតិស្វ៊ីសរបស់ខ្លួន Federer ចំនួនបីសិតជាប់គ្នាក្នុងលទ្ធផល ៦-៤ ៦-៣ និង ៧-៦ (៧/៤) ។ នៅខណៈនោះផងដែរ កីឡាករមានចំណាត់ថ្នាក់លេខ ១៤ ប្រចាំព្រឹត្តិការណ៍ Tsonga បានប្រកួតដល់ទៅ ៥ សិតជាមួយនឹងកីឡាករជប៉ុន Kei Nishikori មុននឹងទទួលជ័យជម្នះក្នុងលទ្ធផល ៦-១ ៦-៤ ៤-៦ ៣-៦ និង ៦-៣ ។
Federer ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ប្រចាំព្រឹត្តិការណ៍ និងជាម្ចាស់ជើងឯកឆ្នាំ ២០០៩ នៅលើទីលាន Roland Garros នោះ បានរងបរាជ័យត្រឹមតែ ២ លើកគត់ក្នុងចំណោមការជួបគ្នា ១៨ លើកកាលពីមុនជាមួយនឹង Wawrinka ប៉ុន្តែ បានរងបរាជ័យយ៉ាងចាស់ដៃនៅទីលាន Court Suzanne Lenglen។
ម្ចាស់ជើងឯករបស់កម្មវិធី Grand Slam ១៧ សម័យកាលរូបនេះ បានបង្ហាញពីការអសមត្ថភាពក្នុងការគ្រប់គ្រងការវាយសេវាយ៉ាងខ្លាំងក្លារបស់គូប្រកួតខ្លួនក្នុងការប្រកួតមួយដែលចំណាយពេលដល់ទៅ ២ ម៉ោង និង ៩ នាទី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា វាជាលើកទី ៣ ហើយក្នុងអាជីពរបស់គេដែលរូបគេមិនអាចទទួលការវាយសេវាដ៏ខ្លាំងពីគូប្រកួតរបស់ខ្លួនក្នុងការប្រកួតមួយនៃកម្មវិធី Grand Slam ដោយលើកចុងក្រោយបានកើតឡើងនៅពេលជួបកីឡាករ Max Mirnyi ក្នុងព្រឹត្តិការណ៍ US Open កាលពីឆ្នាំ ២០០៩ ដែលនៅពេលនោះរូបគេមានអាយុត្រឹមតែ ២១ ឆ្នាំប៉ុណ្ណោះ និងមិនបានឈ្នះពានធំសូម្បីតែមួយលើក។
វាជាសញ្ញាមួយនៃការធ្លាក់ចុះទម្រង់លេងរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ដែលក៏បានរងបរាជ័យក្នុងការប្រកួតជុំទី ៣ នៃព្រឹត្តិការណ៍ Australian Open កាលពីដើមឆ្នាំនេះកាលពីដើមឆ្នាំនេះផងដែរក្រោមស្នាដៃកីឡាករអីុតាលី Andreas Seppi។
ពានរង្វាន់ក្នុងកម្មវិធី Grand Slam លើកចុងក្រោយរបស់ Federer បានកើតឡើងស្ទើរតែរយៈពេល៣ឆ្នាំមុនដែលនៅពេលនោះរូបគេបានឈ្នះពាន Wimbledon លើកទី ៧ របស់គេកាលពីឆ្នាំ ២០១២ ។ Wawrinka រកបានពិន្ទុឈ្នះដោយងាយក្នុងសិតទី ១ ហើយបន្ទាប់មក ធ្វើបានយ៉ាងល្អក្នុងសិតទី ២ ។
ការប្រកួតសិតទី ៣ ស្ថិតក្នុងភាពស្វិតស្វាញយ៉ាងខ្លាំង ប៉ុន្តែ Wawrinka នៅតែដណ្តើមបានជ័យជម្នះក្នុងសិតនោះ។ Federer ដែលបានទទួលស្គាល់ថា គូប្រកួតរបស់ខ្លួនបានដោះស្រាយទៅលក្ខខណ្ឌមានខ្យល់បក់ខ្លាំងល្អប្រសើរជាងនោះ បាននិយាយថា៖ «យើងដឹងថា Stan អាចធ្វើបាន ហើយវាជារឿងដ៏ល្អ និងសំខាន់សម្រាប់រូបគេក្នុងការធ្វើឲ្យបានល្អ។ ខ្ញុំបានគិតថា រូបគេបានលេងកីឡាវាយកូនបាល់ដ៏ល្អថ្ងៃនេះ»។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ «វាបានក្លាយជាការប្រកួតដ៏ស្វិតស្វាញ ហេតុនេះ វាមានការចាប់អារម្មណ៍ច្រើនជាងទៅលើរបៀបដែល Stan អាចលេងនៅថ្ងៃនេះ»។ Wawrinka បានក្លាយជាម្ចាស់ជើងឯកយុវជននៅលើទីលាន Roland Garros កាលពីឆ្នាំ ២០០៣ ប៉ុន្តែ បច្ចុប្បន្ន នឹងត្រូវឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ១ របស់ខ្លួន៕

Post a Comment