វាបានក្លាយជាពេលវេលាដ៏ក្ដុកក្ដួលមួយ នៅពេលដែលកីឡាករXavi បានសម្រក់ទឹកភ្នែក នៅលើវេទិកា ក្នុងពិធីបែកគ្នារបស់លោក មុនការប្រកួតផ្ដាច់ព្រ័ត្រឲ្យក្រុមBarcelonaគឺក្រោយពេលដែលកីឡាករ Andres Iniesta បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ប្រធានក្រុមម្នាក់នេះ។
គួរឲ្យដឹងថា អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិអេស្ប៉ាញម្នាក់នេះ បានប្រកាសឲ្យដឹងកាលពីខែមុនថា លោកនឹងចូលលេងឲ្យក្លិប Al-Sadd របស់ប្រទេសកាតានៅដំណាច់រដូវកាលនេះ ក៏ដូចជាបញ្ចប់រដូវកាលរយៈពេល២៤ឆ្នាំរបស់គាត់តាំងពីកុមារភាពជាមួយ Barcelona។
មុនពេលកីឡាករ Xavi ចូលលេងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃសៅរ៍ខាងមុខនេះ កីឡាករ Iniesta ធ្លាប់លេងជាមួយមិត្តរួមជាតិម្នាក់នេះ ចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះនោះ បាននិយាយដឹងគុណចំពោះស្នាដៃវីរបុរសរបស់ក្លិបម្នាក់នេះ។
កីឡាករ Iniesta បាននិយាយថា យើងមិនអាចបំភ្លេចគុណបំណាច់របស់អ្នកបានទេ ហើយវាគឺជាកិត្យានុភាពមួយដែលបានមានឱកាសលេងជាមួយនេះ ពីព្រោះថា អ្នកគឺជាកីឡាករដ៏អស្ចារ្យម្នាក់ មិនអាចយកអ្នកផ្សេងមកប្រៀបធៀបបានឡើយ។
សូមបញ្ជាក់ថា កីឡាករ Xavi គឺជាកីឡាករដែលលេងបានយូរជាងគេបំផុតឲ្យក្លិប Barcelona ដោយលោកបានចូលលេងជាមួយតាំងពីអាយុ១១ឆ្នាំមកម្ល៉េះ។ លោកបាននិយាយថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នា ពិសេសគឺក្រុមអ្នកគាំទ្រ និងបុគ្គលិកក្លិបទាំងអស់ហើយលោកពិតជាមានការដឹងគុណខ្លាំងណាស់ចំពោះអ្វីៗដែលអ្នករាល់គ្នា មានចំពោះរូបលោក៕

Post a Comment