GuidePedia

0
ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​អេស្ប៉ាញ Real Madrid, ម្ចាស់​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich នឹងប៉ះ​​ AC Milan របស់​អ៊ីតាលី​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លក្ខណៈ​មិត្តភាព Audi Cup ​នៅ​ដើម​ខែ​សីហា​ខាង​មុខ។


ក្រុម​អង់គ្លេស ដែល​នៅ​ភាគ​ខាង​ជើង​ ទីក្រុង​ឡុងដុង​មួយ​នេះ នឹង​ត្រូវ​​ប៉ះ​អតីត​​កីឡាករ​​របស់​ខ្លួន Gareth Bale ​ជា​លើក​ដំបូង ​ចាប់​តាំង​ពី​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​វែល​រូប​នេះ ផ្ទេរ​ទៅ​កាន់​ Real កាល​ពី​ឆ្នាំ​២០១៣។

ពាន​រង្វាន់​មិត្តភាព​ Audi Cup ដែល​​លេង​រៀងរាល់​២​ឆ្នាំ​ម្ដង នៅ​កីឡដ្ឋាន Allianz Arena (ទឹក​ដី​ក្រុម​ Bayern) ​និង​មាន​រយៈពេល​ត្រឹម​តែ​២​ថ្ងៃ​ នឹង​បើក​ការ​ប្រកួត​ដំបូង ​ដោយ​ Spurs ប៉ះ​ Real នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ខណៈ​ដែល​ក្រុម​ Bayern របស់​ Pep Guardiola ​ត្រូវ​ប៉ះ​ AC Milan នៅ​ថ្ងៃ​ដូច​គ្នា​ នៅ​ម៉ោង​បន្ទាប់។ ចំណែក​ឯ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។

អ្នកចាត់ការ​ក្រុម Spurs បាន​ប្រាប់​ដល់​វិបសាយ​របស់​ក្លិប​ថា៖ “Audi Cup នឹង​ផ្ដល់​ឱកាស​ដល់​យើង​យ៉ាង​អស្ចារ្យ ​ដោយ​បាន​ជួប​ក្រុម​កំពូលៗ​ និង​លេង​នៅ​កីឡដ្ឋាន​ដ៏​អស្ចារ្យ។ វា​នឹង​ក្លាយ​ជា​ការ​សាក​ល្បង​​ជើង​កីឡាករ​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​ជឿ​ថា អ្នកគាំទ្រ​របស់​យើង​នឹង​រីករាយ​មិន​ខាន”។

Audi Cup ​ដែល​បង្កើត​ឡើង​លើក​ដំបូង ​នៅ​ឆ្នាំ​២០០៩ ក្រុម​ម្ចាស់​ផ្ទះ​ Bayern លើក​ពាន​បាន​២​សម័យ​កាល​ហើយ (២០០៩, ២០១៣) ខណៈ​ដែល​ Barcelona ឈ្នះ​បាន​១​ដង កាល​ពី​ឆ្នាំ​២០១១៕

Post a Comment

 
Top