GuidePedia

0
នេះគឺជាប្រវត្តិសាស្ត្រ របស់កម្ពុជាហើយ ដែលមានការប្រណាំងម៉ូតូហោះ Enduro Cross Cambodia ជាលើកទី២។ ដោយសារតែបច្ចុប្បន្ននេះនៅ ប្រទេស កម្ពុជា មានការរីកចំរើនច្រើន ក្នុងនោះក៏មានវិស័យកីឡា។ នេះបើតាមការលើកឡើងរបស់ លោក ឃួន ពីឡុត ជាអ្នករៀបចំព្រឹត្តការណ៍ ប្រណាំងម៉ូតូ Enduro Cross Cambodia នេះ។


លោក ឃួន ពីឡុត បានបន្ថែមថា ការប្រណាំងម៉ូតូ ( Enduro Cross Cambodia ) នេះ លោកបានរៀបចំទីលានរួចហើយ គឺ នៅលើផ្ទៃដី ជាង៦ហិចតានៅជិត ភ្នំប្រសិទ្ធិ ដែលជាតំបន់ទេសចរណ៍ ដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជា។

ការរៀបចំនេះ ក៏បានទាក់ទាញដល់ភ្ញៀវទេសចរ មកចូលរួមបាន ច្រើនផងដែរ។លោកថាសព្វថ្ងៃនេះមានប្រជាជន ជាពិសេសយុវវ័យខ្មែរ ភាគច្រើនចូលចិត្តជិះ ម៉ូតូប្រភេទធំ នេះច្រើន។ ដូច្នេះទើបលោក បានបង្កើតទីលាននេះសម្រាប់បង្ហាត់ ដល់ពួកគេ ដើម្បីការពារ បញ្ហាគ្រោះថ្នាក់ផ្សេងៗ។

ចំពោះលក្ខខណ្ឌក្នុងការប្រកួតវិញ លោក ឃួន ពីឡុត បានឲ្យដឹងថា ការប្រកួតនេះ គឺតម្រូវឲ្យកីឡាករត្រូវ ចុះឈ្មោះជាមុនសិនហើយត្រូវមានសំភារៈការពារគ្រប់ គ្រាន់ដូចជា សម្លៀកបំពាក់ មួក ស្រោមដៃ ស្បែកជើង ទៅតាមច្បាប់នៃការប្រកួត ហើយការប្រកួតនេះ មាន៤ប្រភេទ ដូចជា ពូល A ពូល B ពូល C និងពូល D ។

លោកក៏បានសំណូមពរបងប្អូន ដែលនិយមជិះម៉ូតួគ្រប់ប្រភេទ សូមមេត្តាគោរព ច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ និងមានក្រមសីលធម៌ កុំប្រណាំង ឬបង្ហោះនៅ តាម ផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ ដល់អ្នកដទៃ ជាពិសេសគឺបរិយាកាសសង្គម ជាតិតែម្តង។

សូមបញ្ជាក់ថា ការត្រៀមប្រណាំងម៉ូតូហោះ ( Enduro Cross Cambodia ) នេះគឺជាលើកទី២ហើយ ដែលកាល ពីលើកទី១នោះ បានធ្វើនៅក្នុងឆ្នាំ ២០១៤ ដោយ មានកីឡាករចូលរួមចំនួន៨១នាក់។ ដោយឡែកលើកទី២នេះ គឺ នឹងធ្វើឡើង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ នៅទីលាន( Enduro Cross Cambodia )ជិតភ្នំប្រសិទ្ធិ៕

Post a Comment

 
Top