GuidePedia

0
ក្រុម​ខ្លាំង​សំបា​ប្រេស៊ីល​បាន​ធ្លាក់​ពី​ពាន​រង្វាន់​ Copa America នៅ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ដោយ​ថ្វី​ជើង​ក្រុម​​ប៉ារ៉ាហ្គាយ​​ដោយ​លទ្ធផល​ប៉េណាល់ទី​ ៤-៣ បន្ទាប់​បញ្ចប់​៩០​នាទី​ដោយ​លទ្ធផល​ ១-១។


សង្គ្រាម​លើ​វាល​ស្មៅ​របស់​ក្រុម​ទាំង​ពីរ​ពិត​ជា​តឹង​តែង​​ដោយ​ក្រុម​ប្រេស៊ីល​ដែល​អវត្តមាន​តារា​ឆ្នើម​ Neymar បាន​ទម្លាយ​សំណាញ់​ទី​ក្រុម​ប៉ារ៉ាហ្គាយ​​មុន​នៅ​នាទី​១៥​ដោយ​​កីឡាករ​ Robinho ។ ក្តី​សង្ឃឹម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ប្រេស៊ីល​​​បាន​ស្តួចស្តើង​វិញ បន្ទាប់​ពី​ Derlis Gonzalez បាន​ទាត់​បាល់​​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ឲ្យ​ប៉ារ៉ាហ្គាយ​តាម​ស្មើ​នៅ​នាទី​៧២។ ចប់​៩០​នាទី ក្រុម​ទាំង​ពីរ​នៅ​តែ​រក្សា​លទ្ធផល​ ១-១។

ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ​ត្រូវ​ទាត់​បាល់​កាត់​សេចក្តី។ ជា​លទ្ធផល​ ក្រុម​ប៉ារ៉ាហ្គាយ​ជា​អ្នក​ឡើង​ទៅ​ជួប​ក្រុម​អាហ្សង់ទីន​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ឈ្នះ​បាល់​កាត់​សេចក្តី​លើ​​ប្រេស៊ីល​ដោយ​លទ្ធផល​ ៤-៣។






Post a Comment

 
Top