GuidePedia

0
ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យម សិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេស សម្រាប់ឆ្នាំ សិក្សា ២០១៤-២០១៥ បានបើកការ ប្រកួតជាផ្លូវ ហើយ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ នៅវិមានពហុកីឡ ដ្ឋានជាតិ ក្រោមវត្តមានលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោក វ៉ាត់ ចំរើន អគ្គលេខា ធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាអ្នកស្វែងរកក្រុមហ៊ុនឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ថ្នាក់ជាតិនេះ និង មានការចូល រួម ពីកីឡាករ-កីឡាការិនីជាច្រើនផងដែរ ។


លោក ស៊ាន បូរ៉ាត់ បានមានប្រសាសន៍ថា នេះគឺជាកម្មវិធីប្រចាំឆ្នាំរបស់ក្រសួងអប់រំ ដើម្បីផ្ដល់ឱកាសឲ្យសិស្ស-និស្សិត បានចូលរួមក្នុងសកម្មភាពកីឡា ក្នុងគោល ដៅរឹតចំណងសាមគ្គីភាព មិត្តភាព សុខភាព និងការរួមចំណែកលុបបំបាត់ ការប្រើប្រាស់គ្រឿងញៀនផ្សេងៗ ។

ទន្ទឹមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងមន្ដ្រី ថ្នាក់ដឹកនាំតាមស្ថាប័នកីឡា បច្ចុប្បន្នវិស័យកីឡាកំពុងមានភាព រីកចម្រើន គួរ ឲ្យ កត់សម្គាល់ ក្នុងកីឡាកម្រិតឧត្តមសិក្សា និងមធ្យមសិក្សា ដែលជាទិសដៅដ៏សំខាន់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងការកំណត់យក កីឡាករល្អ មកបណ្ដុះបណ្ដាលបន្ថែម ។

លោកបានបន្ដថា ការប្រកួតនេះដែរ ចាំបាច់កីឡាករ-កីឡាការិនី ត្រូវប្រកាន់ភ្ជាប់នូវបទបញ្ជានៃការប្រកួត និងគោលការណ៍ Fair-Play ព្រោះកីឡាអាចរីកចម្រើន ទៅរួច គឺអាស្រ័យលើអ្នកគាំទ្រ និងប្រជាពលរដ្ឋ ដូច្នេះអត្តពលិកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការប្រកួត ដោយអនុវត្តន៍នូវពាក្យស្លោកថា «កីឡាដើម្បីសុខមាល ភាពផ្លូវកាយ និងផ្លូវបញ្ញា របស់មនុស្សគ្រប់ៗរូប» ។

លោក វ៉ាត់ ចំរើន បានថ្លែងឲ្យដឹងដែរថា ការប្រកួតកីឡាជើងឯកឧត្ដមសិក្សាឆ្នាំនេះ គឺកាន់តែអស្ចារ្យជាងមុន ដោយសារ មានក្រុមហ៊ុនឯកជនបានចូលរួម លើក ស្ទួយ វិស័យកីឡានេះ ជាក់ស្ដែងក្រុមហ៊ុនស្រាបៀរអង្គរ ដែលជាដៃគូដ៏សំខាន់ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមឧបត្ថម្ភជាច្រើន នៅក្នុងការ ប្រកួត កីឡា និស្សិតឧត្តមសិក្សា និង មធ្យមសិក្សាជ្រើសរើសជើងឯកឆ្នាំ២០១៤-២០១៥ នេះ ។

អ្វីដែលសំខាន់ឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំណត់កីឡាឧត្តមសិក្សានេះ ធ្វើជាទិសដៅសំខាន់ ក្នុងការស្វែងរកអ្នកមានសមត្ថភាព ដើម្បីត្រៀម ធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ ២០២៣ ។


គួរបញ្ជាក់ថា ឆ្នាំនេះមានគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាចំនួន២៣ បានចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំខាងលើ ស្មើនឹងកីឡាករ-កីឡាការិនីសរុប ១០៦៧ នាក់ ក្នុងនោះមានក្រុមបាល់ទាត់បុរស២០ក្រុម ក្រុមបាល់ទះបុរស១១ក្រុម និងនារី៦ក្រុម ក្រុមបាល់បោះបុរស៧ក្រុម និងនារី ៦ក្រុម ក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មបុរសចំនួនមាន២៣ក្រុម និងនារី១៩ក្រុម ៕

Post a Comment

 
Top