GuidePedia

0
ក្រុម​តោ​ខៀវ Chelsea ម្ចាស់ពាន​រង្វាន់​ក្រប​ខ័ណ្ឌ Premier League ត្រៀម​ធ្វើសង្គ្រាមនៅ​ក្រៅ​ទីលាន​ប្រកួត​ជាមួយ Paris Saint ក្លឹ​ធំ​​របស់​ប្រទេស​បារាំង​ក្នុង​ក្របខ័ណ្ឌ Ligue 1 ក្នុងការដណ្តើមយកកីឡាករ Antoine Griezmann ខ្សែរប្រយុទ្ធរបស់ ក្លឹប Atletico Madrid នៅ​រដូវ​កាលខាងមុខនេះ ​បើ​យោង​តាម​សារ ព័ត៌មាន Daily Express ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏ល្បីរបស់អង់គ្លសេចេញ នៅ​ថ្ងៃ​ទី 20 ថ្ងៃ​សៅរ៍​, ខែ​មិថុនា​មុនកន្លងមក​នេះ​។


ខ្សែរប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​បារាំងនេះ ជាប់កិច្ច​សន្យា​ជា​មួយ "Atletico​" តម្លៃ 43 លាន​ផោន ​​ប៉ុន្តែ "តោ​ខៀវ​" គឺ​មិន​មាន​គម្រោងចំណាយ​ប្រាក់​តម្លៃ​ថ្លៃដល់ម្លឹង នោះទេ​ ទើបធ្វើឱ "ក្រុម PSG​" ​ត្រៀមខ្លួនចូលជ្រៀតជ្រែកដើម្បីដណ្តើមយកកីឡាករវ័យ 24ឆ្នាំ រូបនេះដូចគ្នា ទោះបីជាមានពាក្យចចាមអារ៉ាមទាក់ទង Angel Di Maria របស់ Manchester United និង​កីឡាករ Paul Pogba របស់ Juventus ក៏ដោយ ​។

Griezmann បានបង្ហាញទម្រង់លេងយ៉ាង​អស្ចារ្យ​ចាប់​តាំង​ពី​ផ្ទេរពី​ក្លឹប Real Sociedad មកលេងក្នុងទឹកដី Vicente Calderón Stadium នារដូវ​កាលមុន​ដោយ បានស៊ុតបញ្ចូលទីនៅក្នុងក្រប​ខ័ណ្ឌ La Liga 22គ្រាប់​ ។


Griezmann ជាកីឡាករស៊ុតបានច្រើនជាងគេ ស្ថិតនៅលំដាប់ទីបីស្មើរនឹង Neymar របស់ក្រុម Barcelona និងចាញ់ Ronaldo របស់ Real Madrid (48 គ្រាប់​) Lionel Messi របស់ Barcelona (43 គ្រាប់​) តែ​ប៉ុណ្ណោះ ។

Post a Comment

 
Top