Manchester United ក្លិបយក្សនៃក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេសបានខិតជិតទទួលបានខ្សែបម្រើ Bastian Schweinsteiger របស់ក្លឹប Bayern Munich ក្នុងក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ ឱមកលេងក្នុងទឹកដី Old Traford ហើយ ។ សម្រាប់តម្លៃខ្លួនប្រមាណ 7,5 លានផោន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ "Sunday Paper" របស់អង់គ្លេស ថ្ងៃអាទិត្យទី 21 ខែមិថុនាកន្លងមកនេះ ។
ប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅមានកិច្ចសន្យាជាមួយ "Bayern" ដល់រដូវក្តៅឆ្នាំ 2016 ខាងមុខនេះ ។ មាន័យថាម្ចាស់ជើងឯក Bundesliga ត្រូវការលក់ កីឡាករឆ្នើមវ័យ 30 ឆ្នាំ បើសិនមិនចង់ឱកីឡាករបញ្ចប់កុងត្រា Free សម្រាប់រដូវកាលក្រោយនោះ ។
ខណៈដែលលោក Louis van Gaal អ្នកចាត់ការទូទៅរបស់ "បិសាចក្រហម" ក៏មានទំនុកចិត្តប្រាកដថានឹងទាញ Schweinsteiger ត្រឡប់មកធ្វើការរួមគ្នាម្តងទៀតនៅក្នុងទឹកដី Old Traford ក្រោយពីធ្លាប់ធ្វើការរួមគ្នាម្តងរួចមកហើយកាលពីសម័យជាគ្រូបង្វឹកនៅក្រុម "Bayern Munich" ក្នុងអំឡុងឆ្នាំ 2009-2011 ។
របាយការណ៍មួយបានបញ្ជាក់ថាពេលនេះលោក Ed Woodward នាយកប្រតិបត្តិរបស់ Manchester United បានធ្វើដំណើរទៅទីក្រុង Munich ដើម្បីចរចាជាមួយក្រុម Bayern ហើយនឹងត្រូវបញ្ចប់នៅតម្លៃខ្លួន 7,5 លានផោន ។
ពេលកន្លងមកលោក Lothar Matthäus អតីតខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ធ្លាប់បានណែនាំ Steiger ឱផ្លាស់ប្តូរទៅកាន់ក្រុម Manchester United ម្តងរួចមក ហើយ ដោយបញ្ជាក់ថា: "Steiger ត្រូវការតែគ្រូបង្វឹកដែលចង់ឱ្យគាត់លេងតែប៉ុណ្ណោះ ហើយ Louis van Gaal នឹងអាចសម្រេចតាមគោលបំណងគាត់បានយ៉ាង ពិតប្រាកដ" ។

Post a Comment