GuidePedia

0
Philippe Coutinho កីឡាករ Play Makers ​ក្លឹប​ហង្ស​ក្រហម Liverpool ​បាន​អះអាង​ថា​ការ​គាត់​ត្រៀមខ្លួន​ជាស្រេច​ដើម្បីជំនួស​តំណែង​របស់កីឡាករ Neymar ក្នុងក្រុមម្រើស​ជាតិ​ប្រេស៊ីល​ដែលកំពុងតែប្រកួត​នៅក្នុងក្របខ័ណ្ឌ Copa America 201​​5 ដែល​ត្រូវ​បាន​​ធ្វើនៅប្រទេស​ឈីលី ។ ​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Barcelona ត្រូវ​បាន​គេ​ដាក់​បម្រាម​ហាមលេង 4ប្រកួត ករណីទទួលកាត​ក្រហម​ក្នុងការប្រកួតចាញ់ Colombia 0-1 កាល​ពី​ថ្ងៃ​ពុធ​​ទី 17 ខែ​មិថុនា​កន្លង​មកនោះ​។


Coutinho បាន​និយាយ​មុន​ការ​ប្រកួត​ជុំចុងក្រោយវគ្គ​ប្រកួត​ជម្រុះ​តាម​ពូល C ជាមួយនឹងង​ប្រទេស Venezuela នៅ​ថ្ងៃ​អាទិត្យ​ទី 21 ខែ​មិថុនានេះថា ៖ "ដូច​គ្នានឹងកីឡាករ​ផ្សេង​ទៀតដែរ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ខ្ញុំ​ពិត​ជា​អាចដើរតួនាទីជំនួស Neymar ក្នុងជំនួប Venezuela បាន ។ Neymar គឺជាកីឡាករដែលអស្ចារ្យ ប៉ុ​ន្ដែ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​, យើង​ទាំង​អស់​គ្នា​ក៏ដូចគ្នាផង​ដែរ​" ។


"យើង​មាន​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​​ទទួល​ជ័យ​ជម្នះ​​អំឡុង​ពេល​អវត្តមានគាត់ ។ Venezuela គឺជា​ក្រុម​ប​ច្ចេ​ក​ទេស​ល្អ​ខ្លាំង​ណាស់ ហើយ​លទ្ធផល​រិតតែល្អ​ឥត​ខ្ចោះ​ថែមទៀត, ទោះ​ជា​យ៉ាង​ណា​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល​ យើង​ទាំង​អស់​គ្នា​មាន​ឆន្ទៈ​ក្នុង​ការ​លេង​សម្រាប់​​ការ​ទទួល​ជ័យ​ជម្នះ​ឱបាន "កីឡាករឆ្នើម"​ ហង្សក្រហម" បាននិយាយ ។

Post a Comment

 
Top