GuidePedia

0
Brazil និង Peru ឆ្លងទៅវគ្ក 8ក្រុម ចុងក្រោយបានសម្រេចក្នុងនាមជាក្រុមលំដាប់ ទី១ និង ទី២ ចំណែក Colombia ក៏បានឆ្លងទៅេវគ្គ 8ក្រុមចុងក្រោយ ដូចគ្នា ក្នុងនាមជាក្រុមលំដាប់ទី៣ ក្នុងចំណោមពីរក្រុមដែលមានពិន្ទុល្អជាងគេ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ Copa America ឆ្នាំ 2015 ក្នុងវគ្គជម្រុះ ក្នុងពូល B កាលពីថ្ងៃថ្ងៃសៅរ៍ ទី 21 ខែមិថុនាកន្លងមកនេះ។


ក្នុងប្រកួតចុងក្រោយពូល C Brazil បានយកឈ្នះ Venezuela ២ទល់នឹង១ ដោយស៊ុតបញ្ចូលទីដោយកីឡាករខ្សែរកាពារ Thiago Silva នៅនាទី9 និង កីឡាករ Roberto Firmino នាទី51 ចំណែក Venezuelaតាមរកគ្រាប់បានមួួគ្រាប់វិញនៅ នាទី84 ដោយកីឡាករ Miku ។ ជ័យជម្នះនេះ Brazil ទទួលបានបីពិន្ទុបន្ថែម សរុបទាំអស់ បាន6ពិន្ទុ ហើយក៏ជាក៏ជាក្រុមឈរកំពូលតារាងពូល C ផងដែរ ។





ចំណែក Colombia បានប្រកួតហ្គេមចុងក្រោយជាមួយ Peru ដោយលទ្ធផលស្មើ 0-0 ។ ក្រុមទាំងពីរទទួលបានមួយពិន្ទុដូចគ្នាដោយ Peru បានសរុប 4ពិន្ទុ ឈរនៅលំដាប់ទីពីរ ចំណែក Colombia ទទួលបាន4ពិន្ទុ ឈរនៅលំដាប់ថ្នាក់ទីបី ក្រុមទាំងពីរក៏ដឹកដៃឆ្លងទៅវគ្គ 8ក្រុម ចុងក្រោយ បាន សម្រេចដូចគ្នាផងដែរ ពីព្រោះ Colombia ជាក្រុមលំដាប់ទី៣ ដូច Uruguay ក្នុងពូល B ចំណោមពីរក្រុមដែលមានពិន្ទុល្អជាងគេ ។





តារាងពិន្ទុ ៖

Post a Comment

 
Top