ម្ចាស់ពានរង្វាន់ជើងឯក Chelsea បានយល់ព្រមលក់ អ្នកចាំទី Petr Cech របស់ក្រុម ឱទៅក្លឹប Arsenal ហើយ តម្លៃខ្លួន ១១ លានផោន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Daily Mail ។
លោក Jose Mourinho អ្នកចាត់ការក្រុម Chelsea ធ្លាប់បាននិយាយថា Cech មិនមែនជាកីឡាករសម្រាប់លក់ចេញនោះទេក្នុងរដូវកាលដោះដូរកីឡាករនេះ ប៉ុន្តែប្រសិនបើរូបគេចង់ចាកចេញមែននោះខាងក្លិបក៏មិនអាចឃាត់បានដែរ។
Daily Mail បានឱ្យដឹងថាខាងសាមីខ្លួន Petr Cech បានយល់ព្រមលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយកាំភ្លើងធំរួចទៅហើយ ពោលគឺរូបគេទៅលេងនៅទីនោះនឹងបានប្រាក់ ១០ម៉ឺនផោនក្នុងមួយសប្ដាហ៍។
អ្នកចាំទីវ័យ៣៣ឆ្នាំខាងលើនេះ ចូលលេងជាមួយ Chelsea តាំងពីឆ្នាំ២០០៤ មក ហើយរយៈពេល១១ឆ្នាំមកនេះ រូបគេបង្ហាញខ្លួនបាន៣៣៣ប្រកួត និងជួយឱ្យក្រុមឈ្នះពានជាច្រើនផងដែរ។ ដោយសារតែរដូវកាលទើបតែបញ្ចប់ទៅនេះ អ្នកចាំទីសាធារណរដ្ឋឆេករូបនេះមិនសូវបានចូលលេងទេ ពោលគឺ Thibaut Courtois ជាអ្នកជាប់ជម្រើសដំបូងទើបធ្វើឱ្យរូបគេចង់ផ្លាស់ចេញតែម្ដង៕

Post a Comment