GuidePedia

0
អាហ្សង់ទីន និង ប៉ារ៉ាហ្គាយ ឆ្លងទៅវគ្ក 8ក្រុម ចុងក្រោយបានសម្រេចក្នុងនាមជាក្រុមលំដាប់ ទី១ និង ទី២ ចំណែក អ៊ុយរូហ្គាយក៏បានឆ្លងទៅេវគ្គ 8ក្រុមចុងក្រោយ ដូចគ្នា ក្នុងនាមជាក្រុមលំដាប់ទី៣ ក្នុងចំណោមពីរក្រុមដែលមានពិន្ទុល្អជាងគេ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ Copa America ឆ្នាំ 2015 ក្នុងវគ្គជម្រុះ ក្នុងពូល B កាលពីថ្ងៃថ្ងៃសៅរ៍ ទី 20 ខែមិថុនាកន្លងមកនេះ។


ក្នុងប្រកួតចុងក្រោយពូល B អាហ្សង់ទីន បានយកឈ្នះ ហ្សាម៉ាអ៊ីកតែមួយគ្រាប់ប៉ុណ្ណោះដោយស៊ុតបញ្ចូលទីដោយខ្សែរប្រយុទ្ធរបស់ក្រុម Napoli គឺកីឡាករ Gonzalo Higuain នៅនាទី11 ។ ជ័យជម្នះនេះ អាហ្សង់ទីន ទទួលបានបីពិន្ទុបន្ថែម សរុបទាំអស់ បាន7ពិន្ទុ ហើយក៏ជាក៏ជាក្រុមកំពូលតារាងពូល B ផងដែរ ។




ចំណែក អ៊ុយរូហ្គាយ បានប្រកួតហ្គេមចុងក្រោយ នៅក្នុងការប្រកួតជុំដំបូងដោយលទ្ធផលស្មើ 1-1 និង ប៉ារ៉ាហ្គាយ ។ ក្រុមទាំងពីរទទួលបានមួយពិន្ទុដូចគ្នាដោយ អ៊ុយរូហ្គាយ បានសរុប 5ពិន្ទុ ឈរនៅលំដាប់ទីពីរ ចំណែក អ៊ុយរូហ្គាយទទួលបាន4ពិន្ទុ ឈរនៅលំដាប់ថ្នាក់ទីបី ក្រុមទាំងពីរក៏ដឹកដៃឆ្លងទៅវគ្គ 8ក្រុម ចុងក្រោយ បាន សម្រេចដូចគ្នាផងដែរ ពីព្រោះ អ៊ុយរូហ្គាយ ជាក្រុមលំដាប់ទី៣ ក្នុងចំណោមពីរក្រុមដែលមានពិន្ទុល្អជាងគេ ។

ដោយគ្រាប់ទីមួយបំប៉ោងសំណាញ់ដោយកីឡករ Jose Gimenez របស់ អ៊ុយរូហ្គាយ ក្នុងនាទី29 និង គ្រាប៉ទីពីរ ស៊ុតបញ្ចូលទីដោយកីឡាករ Lucas Barrios របស់ ប៉ារ៉ាហ្គាយ ។ ចប់ការប្រកួត Uruguay 1 - 1 Paraguay ។





Post a Comment

 
Top