GuidePedia

0
ការ​ប្រកួត​ដណ្តើម​យក​ពាន​រង្វាន់​ខារ៉ាបាវវគ្គផ្តាច់ព្រ័ត្រ ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មិថុនា​ នេះ​គឺ​ជា​អ្វី​ដែល​បងប្អូនស្នេហា​វិស័យកីឡា ប្រដាល់​បាន​រង់ចាំ​ទស្សនា​អស់​ជា​ច្រើន​សប្តាហ៍​មកហើយ​ គឺការ​ប៉ះ​គ្នារវាង​ជើង​ខ្លាំង​កន្តាប់​ដៃ​យក្ស​ កែវ រំចង់​ ជួប​ប្រកួត​ជាមួយ​ កីឡាករ​កែង​ឆេះ ជង្គង់​ទិព្វ​ ឡុង​ សុភី។


កីឡាករ​ទាំងពីរ​ធ្លាប់​ជួប​គ្នា​ ១០ដង​រួច​ហើយ​ ដែល​លទ្ធផល​គឺ​ កែវ រំចង់​ ឈ្នះ ៤ដង និង​ ឡុង​ សុភី​ ឈ្នះ​៤ដង រីឯ​ស្នើគ្នា​២លើក ចំពោះ​ការ​ប្រកួត​ល្ងាច​មិញ​នេះ គឺ​ជា​ការប្រកួត​លើកទី​១១​ រវាង​កីឡាករ​ទាំងពីរ​។

ត្រឹម​​ទឹក​ទី​១ ដល់​ទឹក​ទី​៣ កែវ រំចង់​ហាក់​បី​ដូច​ជា​វាយ​ចូល​បាន​ច្រើន និងមាន​ប្រៀប​ជាង​ឡុង សុភីបន្តិច​ ប៉ុន្តែ​ចប់​ត្រឹម​ទឹក​ទី​៤​ ឡុង​​ សុភី​ បាន​ដើរ​ចូល​ និង​សម្រុក​យ៉ាង​សន្ធប់​ វាយ​កែង​ចូល​ទៅ​លើផ្ទៃ​មុខ​របស់​​កីឡាករ​ កែវ រំចង់ បាន​ធ្វើ​អោយ​កីឡាករ​រូប​នេះ​បែក​ថ្ងាស​ហូរ​ឈាម និង​ចុះ​ចាញ់​ត្រឹម​ទឹក​ទី​៤​។

ហេតុ​ដូចនេះ កីឡាករ​ ឡុង​ សុភី​ ទទួល​បាន​ជ័យ​ជំនះ​ដោយ​ឯកច្ឆ័ន្ទ​តែ​ម្តង និង​ទទួល​បាន​ពានរង្វាន់​ជើង​ឯក​ខារ៉ាបាវ ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍បាយ័ន។


សម្រាប់​គូរ​មិត្ត​ភាព​ រវាង​ វ៉ន​ វីវ៉ា​ ប៉ះ​ជាមួយ​ កីឡាករ​ស្វីស វិញ គឺ​គ្រាន់​តែ​ចាប់​ផ្តើម​ទឺក​ទី​១​ភ្លាម​ កីឡាករ​ស្វីស បាន​សម្រុក​វាយ​ទៅលើ​ វ៉ន វីវ៉ា ជាច្រើន​ជើង​ រហូត​ដល់​ធ្វើ​អោយ​ វ៉ន វីវ៉ា​ របួស​ដៃ​ឆ្វេង មិន​អាច​ប្រកួត​តទៅ​ទៀត​បាន។​ ដូចនេះ វ៉ន​ វីវ៉ា​ ចាញ់​កីឡាករ​ស្វីស ត្រឹម​ទឹក​ទី១។

សូម​ទស្សនា​នូវ​វីដេអូ​ប្រកួត​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

១. ឡុង សុភី ប្រកួត​ដណ្តើម​ពាន​រង្វាន់​ខារ៉ាបាវជាមួយ កែវ រំចង់



២. វ៉ន វីវ៉ា ប្រកួត​មិត្តភាពជាមួយ កីឡាករ​ស៊្វីស

Post a Comment

 
Top