កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៥ កន្លងទៅនេះ ក្រុមហ៊ុនស្រាបៀរ លីអូ បានរៀបចំសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យស្តីពីការឧបត្ថម្ភទាំងស្រុងក្នុងកម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរ លីអូ” ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាកីឡាប្រដាល់ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងក្រុមហ៊ុន ស្រាបៀរ លីអូ សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍ បាយ័ន។
ព្រឹត្តិការណ៍ប្រដាល់ដែលមានកិច្ចសហការរវាងភាគីធំៗចំនួនបីគឺ ក្រុមហ៊ុន ស្រាបៀរ លីអូ សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍ បាយ័ន នឹងបន្តនាំមកជូនទស្សនិកជននូវកម្មវិធីប្រដាល់ដែលកាន់តែជក់ចិត្តដិតអារម្មណ៍ជាងមុន។ ទស្សនិកជនអាចអញ្ជើញចូលរួមទស្សនាកម្មវិធីប្រដាល់នេះបានចាប់ពីថ្ងៃទី ៤ កក្កដា ២០១៥ តទៅនាវេលាម៉ោង ១ ដល់ ៣ រសៀល រៀងរាល់ថ្ងៃសៅរ៍ នៅសង្វៀនរោងសៀក ក៏ដូចជាតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ បាយ័ន។ កីឡាករជើងខ្លាំងទម្ងន់ ៦៧ គីឡូក្រាមទាំង ៨ រូបរួមមាន ផង់ សុភាព,ហ៊ីម សារ៉ាន់, ពុទ្ធ ផនកុសល, សល់ ប៊ុនហូវ, ធា នុរាជ, វីសេរី ចាន់ឌីន, ភុន សោភ័ណ្ឌ និង ឯម វិចិត្រ។
នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក ព្រាប សុវណ្ណ ដែលជាតំណាងរបស់ក្រុមហ៊ុនស្រាបៀរ លីអូ បានឱ្យដឹងថា “កំពូលអ្នកប្រដាល់ស្រាបៀរ លីអូ” ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់តាំងពីប្រកួតដំបូងនៅថ្ងៃទី ១៧ សីហា ២០១៣ ហើយការនាំកម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរ លីអូ” មកស្ថានីយទូរទស្សន៍បាយ័ន នាពេលនេះគឺដោយសារយើងចង់ចែករំលែកដល់អ្នកស្នេហា និងគាំទ្រកីឡាប្រដាល់នៅស្ថានីយទូរទស្សន៍បាយ័ន និងសង្វៀនរោងសៀកនូវឱកាសក្នុងការទស្សនាការប្រកួតពិសេសៗដែលយើងរៀបចំឡើង។
សូមជម្រាបផងដែរថាមូលហេតុដែលយើងជ្រើសយកកីឡាករទម្ងន់ ៦៧គីឡូក្រាម ក៏ព្រោះតែពួកគេមានកម្លាំងខ្លាំង ពោរពេញដោយថាមពល មានបច្ចេកទេសល្អក្នុងការប្រកួត និងគួបផ្សំជាមួយប្រជាប្រិយភាពរបស់ពួកគេ ដែលធ្វើឱ្យអ្នកទស្សនាហើយជក់ចិត្តមិនចង់ងើបចេញពីកៅអី។ យើងក៏បានបន្ថែមពីរម៉ោងទៀតដើម្បីឱ្យអ្នកទស្សនាការប្រកួតដោយរីករាយនិងបានយូរ ចាប់តាំងពីរដូវកាលមុនមកម្ល៉េះ ដោយសារតែ មតិត្រឡប់ជាវិជ្ជមានរបស់ទស្សនិកជន ដូច្នេះហើយយើងនៅតែបំពេញតម្រូវការរបស់ពួកគេ។ គូប្រកួតរួមមាន៖ ផង់ សុភាព, ហ៊ីម សារ៉ាន់,ពុទ្ធ ផនកុសល, សល់ ប៊ុនហូវ, ធា នុរាជ, វីសេរី ចាន់ឌីន, ភុន សោភ័ណ្ឌ និង ឯម វិចិត្រ។
គួរកត់សម្គាល់ថា កម្មវិធីកីឡាប្រភេទនេះមិនមែនទើបតែត្រូវបានក្រុមហ៊ុនស្រាបៀរ លីអូ បង្កើតឡើងដើម្បីគាំទ្រដល់វិស័យកីឡាក្នុងប្រទេសកម្ពុជាជាលើកដំបូងឡើយ ពោលគឺកន្លងមកក្រុមហ៊ុននេះក៏បានបង្កើតកម្មវិធីដណ្តើមពានរង្វាន់បាល់ទះដ៏មានប្រជាប្រិយភាពផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ លីអូ ក៏បានចូលរួមក្នុងសកម្មភាពដើម្បីសង្គមជាច្រើនទៀតផង ហើយជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុនក៏បានធ្វើការឧបត្ថម្ភដល់កុមារកំព្រាផងដែរ។
ជាថ្មីម្តងទៀត សូមកុំខកខានក្នុងការទស្សនាកីឡាប្រដាល់ដ៏ធំអស្ចារ្យនេះ ដើម្បីចូលរួមគាំទ្រកីឡាករដែលអ្នកពេញចិត្តក្នុងកម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរ លីអូ” នៅស្ថានីយទូរទស្សន៍បាយ័ន និងរង់ចាំមើលថាតើកីឡាករណាមួយដែលនឹងក្លាយជាកំពូលជើងឯកក្នុងកម្មវិធីប្រដាល់នេះ។

Post a Comment