GuidePedia

0
ជម្រើស​ជាតិ​ស៊ែប​ អាយុ​ក្រោម​២០​ឆ្នាំ​ បាន​យក​ឈ្នះ​ជម្រើស​ជាតិ ប្រេស៊ីល​២​ទល់​១​ លើក​ពាន​World Cup U20 នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ទី​ក្រុង Auckland ​ប្រទេស​នូវែលហ្សេឡង់។​


នាទី​ទី​៧០​ Stanisa Mandic ​បាន​រក​គ្រាប់​បាល់​ឲ្យ​ ស៊ែប​នាំ​មុខ​ប្រេស៊ីល​មុន​បន្ទាប់​បី​ Andreas Pereira ​របស់ ​Man Utd វាយ​បក​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​៧៣។​ ការ​ប្រកួត​ក៏​បន្ត​រហូរ​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ ស្រប​ពេល​អ្នក​គាំទ្រ​រំពឹង​ចាំ​មើល​បាល់​ប៉េណាល់ទី​។ ​

គ្រាប់​ទី​ពីរ​របស់​ក្រុម​ជម្រើស​ជាតិ​ស៊ែប​សុត​បញ្ចូល​ទី​នៅ​ម៉ោង​បន្ថែម​នាទី​១១៨​របស់​ Nemanja Maksimovic បាន​យក​ឈ្នះ​ជម្រើស​ជាតិ​ប្រេស៊ីល​២​ទល់​១​ហើយ​លើក​ពាន​Under-20 World Cup តែ​ម្ដង។



ជម្រើស​ដំបូង​១១​នាក់​របស់​ប្រេស៊ីល៖ Jean, Joao Pedro, Lucao, Marlon, Danilo, Guilherme, Boschilia, Gabriel, Jorge, Jaja, Jean Carlos ។

ជម្រើស​ដំបូង​១១​នាក់​របស់​ស៊ែប៖​ Rajkovic, Gajic, Antonov, Zdjelar, Veljkovic, Babic, Spanjic, Maksimovic, Mandic, Zivkovic, Sergej ។

Post a Comment

 
Top