ទោះបីជាបានចាកចេញពីកម្ពុជាហើយក៏ពិតមែន ក៏អតីតកីឡាករបាល់ទាត់អង់គ្លេសល្បីឈ្មោះ David Beckham ហាក់មិនទាន់ដាច់អាល័យពីទឹកដីអង្គរនេះទេ។ ក្រោយពីបង្ហោះរូបប្រាសាទអង្គរវត្ត និងរូបភាពជាមួយកុមារនៅទឹកដីខេត្តសៀមរាបពេលមកដល់ទឹកកម្ពុជាជាលើកដំបូងនោះ អតីតកីឡាករក្រុមបិសាចក្រហម បានបង្ហោះរូបមួយសន្លឹកទៀតនៅលើ Instagram របស់ខ្លួន កាលពីប្រមាណ៣ម៉ោងមុន ដែលបង្ហាញពីប្រាសាទតាព្រហ្ម។
អមជាមួយរូបភាពឈរកាន់កាមេរ៉ានោះ Beckham បានសរសេរក្នុងន័យលើកសរសើរប្រាសាទតាព្រហ្មថា៖ “ខ្ញុំមានពេលមិនគួរឲ្យជឿនៅកម្ពុជា ដោយខ្ញុំអាចជួបមនុស្ស និងកុមារៗដ៏អស្ចារ្យ។ ប្រសិនបើអ្នកមានឱកាសទៅលេងកម្ពុជា អ្នកមិនគួររំលងប្រាសាទតាព្រហ្មនោះទេ”។
Beckham បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រនៅកម្ពុជា ក្រោយបង្ហោះរូបមុខប្រាសាទអង្គរវត្តកាលពីយប់ថ្ងៃទី១៤ ខែមិថុនាកន្លងទៅ។ បុរសសង្ហាកូន៤ វ័យ៤០ឆ្នាំរូបនេះ បានមកកម្ពុជាក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការ UNICEF ហើយការមកទស្សនកិច្ចនាពេលនេះ គឺក្រោយពីមានការបង្កើតយុទ្ធនាការសប្បុរសធម៌មួយរបស់ខ្លួនគឺ “7: The David Beckham Unicef Fund” ដែលបានបង្កើតឡើងកាលពីខែកម្ភៈ៕

Post a Comment