Ashley Young បានអបអររដូវកាលទាល់ច្រករបស់គាត់ជាមួយក្លិប Man Cityដោយចូលរោងការជាមួយមិត្តស្រី Nicky Pike រយៈពេល៤ឆ្នាំ ក្រោយអ្នកទាំងពីរ បានមានគម្រោងរៀបការនោះ។
ខ្សែបម្រើស្លាបស្ថិតនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសម្នាក់នេះ បានធ្វើមិត្តភក្តិ និងក្រុមគ្រួសាររបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកបានប្រកាសធ្វើពិធីភ្ជាប់ពាក្យអស់ប្រាក់ចំនួន២០ម៉ឺនផោន កាលពីឆ្នាំ២០១១នោះ។
ប៉ុន្តែពេលនេះ គម្រោងរៀបការរបស់លោកបានក្លាយជាការពិតហើយ កាលពីថ្ងៃសៅរ៍កន្លងមក ជាពេលដែលពួកគេបានរៀបពិធីមង្គលការដ៏អាថ៌កំបាំងមួយ នៅឯសណ្ឋាគារ Stoke Place Hotel នៃស្រុក Buckinghamshireកាលពីថ្ងៃ សៅរ៍ចុងសប្តាហ៍កន្លងទៅ។
ដោយឡែក អតីតមិត្តរួមក្រុម របស់កីឡាករ Young កាលលេងនៅក្លិប Aston Villaគឺលោក Stylian Petrov ដែលរស់រានពីជំងឺមហារីកនោះ ក៏ឃើញមានវត្តមាននៅក្នុងពិធីនេះផងដែរ ក៏ដូចជាអតីតកីឡាករ Fabrice Muamba ដែលធ្លាប់ទទួលរងជំងឺគាំងបេះដូងផងដែរ។
សូមបញ្ជាក់ថា គូស្នេហ៍ទាំងពីរ មានកូនជាមួយគ្នា២នាក់រួចទៅហើយ គឺកូនប្រុសម្នាក់ឈ្មោះ Tyler អាយុ៩ឆ្នាំ និងកូនប្រុស Ellearna អាយុ៤ខែប៉ុណ្ណោះ៕

Post a Comment