GuidePedia

0
ក្រុម​ជម្រើស​ជាតិ​ អាហ្សង់ទីន​ត្រូវ​ ជួបជាមួយ​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ​ខែ​កក្កដា ​ឆ្នាំ២០១៥ ​វេលា​ម៉ោង​៦​ និង ​៣០​នាទី ​ព្រឹក​នេះ​ក្នុង​កីឡដ្ឋាន​ Estadio Municipal Alcaldesa ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​ Copa America 2015 ។ ចាំ​មើល​ថា​តើ​ក្រុម​អាហ្សង់ទីន​ ឬ​ក៏​ប៉ារ៉ាហ្គាយ​បាន​ឡើង​មក​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ជួប​ជម្រើស​ជាតិ​ឈីលី​ដែល​រង​ចាំ​ជា​ស្រេច​នោះ?


ទិដ្ឋភាព​ក្រុម​ទាំង​ពីរ​៖

មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុម​ពពក​សរ​អាហ្សង់ទីន ​ហាក់​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ដោយ​៤​ប្រកួត​ចុង​ក្រោយ​ក្នុង​ពាន​រង្វាន់​ Copa​ Armerica នេះ​ដោយ​៤​ប្រកួត​ឈ្នះ​បី​ និង​ស្មើ​មួយ​ប្រកួត ស្រប​ពេល​ប៉ារ៉ាហ្គាយ​ ៤​ប្រកួត​ចុង​ក្រោយ​ឈ្នះ​ពីរ​ និង​ស្មើ​ពីរ​ប្រកួត។ បើ​និយាយ​ពី​ប្រវត្តិ​ជួប​គ្នា​វិញ ​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ​ធ្លាប់​ជួប​អាហ្សង់ទីន ១០​ដង​ចុង​ក្រោយ​ឈ្នះ​៤​ស្មើ​បួន​ និង​ចាញ់​ពីរ​ប្រកួត។

ជើង​កីឡាករ​៖

សម្រាប់​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុង​ការ​ប្រកួត​នេះ​ ពេញ​ជើង​ល្អ​ណាស់​ដោយ​គ្មាន​កីឡាករ​របួស​អី​នោះ​ទេ។ Carlos Tevez​ Gonzalo Higuain និង Ever Banega ក៏​មាន​វត្តមាន​ក្នុង​ការ​ប្រកួតនេះ​ដែរ​តែ​អាច​នៅ​កៅអី​បម្រុង​សិន​ ស្រប​ពេល​ជម្រើស​ដំបូង​១១​នាក់​ដំបូង​អាច​ជា៖​ Romero; Zabaleta, Garay, Otamendi, Rojo; Pastore, Mascherano, Biglia; Messi, Aguero, Di Maria ។

ចំណេក​ខាង​ប៉ារ៉ាហ្គាយ​ក៏ ​គ្មាន​បញ្ហា​របួស​កីឡាករ​នោះ​ដែរ​ហើយ​ជម្រើស​ដំបូង​១១​នាក់​ដំបូង​ប្រហែល​អាច​ជា៖​ Villar; Piris, Aguilar, Da Silva, B Valdez; Gonzalez, Benitez, Caceres, Aranda; Santa Cruz, N Valdez


សូម​បញ្ជាក់​ថា​៖​ អាហ្សង់ទីន​ឈ្នះ​ជើង​ឯក​ Copa Armerica​នេះ​ច្រើន​ជាង​គេ​ដល់​ទៅ ៩​​ដង​ស្របពេល​ប៉ារ៉ាហ្គាយ​ទើប​តែ​ឈ្នះ​បាន​ម្ដង​ប៉ុណ្ណោះ។

ប្រកួតចុងក្រោយរបស់ Argentina​ ៖


ប្រកួតចុងក្រោយរបស់ Paraguay ៖


ប្រវត្តិជួបគ្នា ៖

Post a Comment

 
Top