កីឡាករកូនកាត់ខ្មែរ-បារាំង វ៉ា សុខថន មានជំនឿថា ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងអាចការពារជើងឯកលីកកំពូលកម្ពុជាឆ្នាំ២០១៥បាន ខណៈរដូវកាលលីកឆ្នាំនេះនឹងចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដានេះ ហើយក្លិបភ្នំពេញក្រោនត្រូវទទួលភ្ញៀវក្រុមខ្លាំងបឹងកេតអង្គរសម្រាប់ការប្រកួតបើកឆាកដំបូងរបស់ខ្លួន។
វ៉ាសុខថន បាននិយាយថា ៖« ខ្ញុំមានគោលដៅច្បាស់លាស់គឺខ្ញុំចង់ឈ្នះជើងឯក។ ពួកយើងគឺជាក្រុមដែលល្អ ពួកយើងមានកីឡាករល្អៗច្រើន ហើយខ្ញុំជឿជាក់ថា ពួកយើងនឹងឈ្នះជើងឯកម្ដងទៀត។ ក្លិបរបស់យើងមានបរិក្ខារ ដែលអាចនិយាយបានថាមានស្តង់ដាដូចក្លិបនៅអឺរ៉ុបដែរ។ ខ្ញុំសង្ឃឹមថា នឹងមានអ្នកគាំទ្រច្រើនមកចូលរួមទស្សនា គាំទ្រពួកយើងដែលនេះក៏ជាកត្តាសំខាន់ផងដែរ។ សព្វថ្ងៃនេះខ្ញុំសប្បាយចិត្តដែលបានលេងឲ្យក្រុមជម្រើសជាតិ ព្រោះវាពិតជាបទពិសោធន៍មួយដ៏អស្ចារ្យ ប៉ុន្តែឥឡូវនេះ ខ្ញុំបានផ្ដោតទៅលើការឈ្នះជាមួយក្លិបបន្ថែមទៀត»។
វ៉ា សុខថន មានអាយុ ២៧ ឆ្នាំ ចូលរួមលេងជាមួយក្លិបភ្នំពេញក្រោនកាលពីខែតុលាបន្ទាប់ពីបានលេងនៅ ES Torcy, FC Montceau Bourgogne, US Motte Servolex, SO Chambery Foot 73 និង Le Creusot JO នៅប្រទេសបារាំង។ បន្ទាប់ពីចូលលេងឲ្យក្លិបភ្នំពេញក្រោនកាលពីចុងរដូវកាលលីកឆ្នាំ២០១៤ រូបគេបានជាប់ជម្រើសជាតិកម្ពុជារហូត៕
កីឡាករ វ៉ា សុខថន

Post a Comment