GuidePedia

0
ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​ត្រូវ​ប៉ះ​ក្រុម​ឈីលី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Copa America ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ប៉ារ៉ាហ្គាយ​ដោយ​លទ្ធផល ៦-១ ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដា់ច់ព្រ័ត្រ​អម្បាញ់មិញ​នេះ។


ក្រុម​អាហ្សង់ទីន​ដែល​ពោរពេញ​ដោយ​កីឡាករ​ជើង​ខ្លាំង​ដូចជា Messi , Di Maria ​និង​ Aguero ​ជា​ដើម​នោះ​មិន​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ ពោល​ពួកគេ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​សម្រេច​ហើយ ក្រោយ​យក​ឈ្នះ​ប៉ារ៉ាហ្គាយ ​៦-១។ ៦​គ្រាប់​ដែល​អាហ្សង់ទីន​ធ្វើ​បាន​នោះ​គឺ Di Maria ២​គ្រាប់, Marcos Rojo ​មួយ​គ្រាប់ , Pastore ​១​គ្រាប់ , Aguero ​១​គ្រាប់​និង​ Higuain ​១​គ្រាប់។ ​គ្រាប់​បាល់​លួង​ចិត្ត​របស់​ប៉ារ៉ាហ្គាយ​ធ្វើ​បាន​នៅ​នាទី​៤៣ ​ដោយ​កីឡាករ Barrios។

ងាក​ទៅ​មើល​កំពូល​កីឡាករ​ Messi ​វិញ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ​ក្នុង​ប្រកួត​នេះ ប៉ុន្តែ​រូប​គេ​ជា​អ្នក​បង្កើត​ឱកាស​ឱ្យ​មិត្ត​រួម​ក្រុម​ជា​រើយ​ៗ ពោល​គឺ​ Assists ​បាន​៣​គ្រាប់​ក្នុង​៦​គ្រាប់​ដែល​អាហ្សង់ទីន​រក​បាន៕

ជ័យ​ជម្នះ​គឺ​មាន​ន័យ​ថា​ក្រុម​អាហ្សង់ទីន​នឹង​ត្រូវ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​យក​ពាន Copa America ​ជា​មួយ​ម្ចាស់​ផ្ទះ​ឈីលី​នៅ​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ៕



Post a Comment

 
Top