ការប្រកួតពានរង្វាន់ Copa America ជុំទី២ នៅពូល B ព្រឹកមិញនេះ ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City បានតែត១គ្រាប់គត់ ជួយឲ្យអាហ្សង់ទីន យកឈ្នះលើក្រុមម្ចាស់ជើងឯក អ៊ុយរុយហ្គាយ ១-០។
១គ្រាប់តែតរបស់ Aguero កើតឡើងនៅនាទី៥៦ បន្ទាប់ពីមិត្តរួមក្រុម Pablo Zabaleta លើកបាល់កាត់ពីស្លាបស្ដាំយ៉ាងល្អ។
អ៊ុយរុយហ្គាយ ដែលអវត្តមានខ្សែប្រយុទ្ធសំខាន់ Luis Suarez ដោយសារជាប់ពិន័យពីការប្រកួតអន្តរជាតិ រឿងខាំខ្សែការពារ Giorgio Chiellini របស់អ៊ីតាលី កាលពី World Cup ឆ្នាំមុន មិនអាចធ្វើអ្វីក្រុមអាហ្សង់ទីនបានឡើយ ពោលគឺលទ្ធផល ១-០ នេះ បានបន្តរហូតចប់ការប្រកួត។
ដោយឡែកការប្រកួត១គូទៀត ក្នុងពូល B នេះដែរ ក្រុមប៉ារ៉ាហ្គាយ បានយកឈ្នះលើចាម៉ៃកា ១-០ ដែលរកបានដោយកីឡាករ Edgar Benitez នាទី៣៦ ដូច្នេះពួកគេមាន៤ពិន្ទុស្មើនឹងអាហ្សង់ទីន៕

Post a Comment