កីឡាករ Arturo Vidal របស់ក្រុមជម្រើសជាតិឈីលីបានជួបគ្រោះថ្នាក់ចរាចរណ៍តែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែត្រូវប៉ូលិសឃាត់ខ្លួនបន្ទាប់ពីពិនិត្យទៅឃើញថារូបគេមានជាតិស្រវឹងក្នុងខ្លួនអំឡុងពេលបើកបរ។
Vidal បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះ អំឡុងពេលរូបគេចេញពីកាស៊ីណូមួយកន្លែងឆ្ពោះទៅផ្ទះ។ ដោយមានជាតិស្រវឹងនៅក្នុងខ្លួន កីឡាករក្រុម Juventus រូបនេះមិនអាចគ្រប់គ្រងឡានទំនើប Ferrari របស់គេបាន ទើបបង្កជាគ្រោះថ្នាក់ឡើងតែម្ដង។ ដោយសំណាងល្អរូបគេផ្ទាល់ និងប្រពន្ធដែលបានធ្វើដំណើរជាមួយគ្នានោះ មិនមានរបួសអ្វីធ្ងន់ធ្ងរទេ ពោលគឺបន្ទាប់ពីចូលមន្ទីរពេទ្យ San Luis de Buin បានបន្តិច ក៏អាចត្រលប់ទៅផ្ទះវិញបាន។
ចំពោះរឿងគ្រោះថ្នាក់នេះខាងប៉ូលិស ក៏បាននិយាយដែរថា៖ “គាត់បើកបរដោយមានជាតិស្រវឹង ទើបមិនអាចគ្រប់គ្រងឡានបាន។ ដូច្នេះប៉ូលិសនឹងធ្វើការសួរនាំគាត់ទៀត នៅពេលខាងមុខ ព្រោះនេះជាបទល្មើសដែលគាត់មិនគោរពច្បាប់ចរាចរណ៍”។
កីឡាករវ័យ២៨ឆ្នាំខាងលើនេះ បច្ចុប្បន្នកំពុងតែជាប់ភារកិច្ចជួយក្រុមជម្រើសជាតិឈីលីក្នុងការប្រកួតពានរង្វាន់ Copa America ។ របួសខាងលើនេះមិនទាន់ប្រាកដទេថា Vidal អាចចូលប្រកួតបានឬអត់នោះទេ ប៉ុន្តែតាមប្រភពខាងលើបានបញ្ជាក់ថាមិនធ្ងន់ធ្ងរខ្លាំងឡើយ។

Post a Comment