ក្រុមបាល់បោះ Golden State Warriors បានឈ្នះពានរង្វាន់ NBA ជាលើកដំបូងគិតតាំងពីឆ្នាំ១៩៧៥ មក បន្ទាប់ពីយកឈ្នះក្រុម Cavaliers ដោយលទ្ធផល ១០៥-៩៧។
ក្រុម Golden State Warriors ដែលខកខានលើកពាន NBA តាំងពីឆ្នាំ១៩៧៥មកនោះ ពេលនេះបានស្គាល់រសជាតិជាថ្មីម្ដងទៀតហើយ បន្ទាប់ពីយកឈ្នះ Cavaliers ។ ៤តង់នៃការប្រកួតរបស់ក្រុមខ្លាំងទាំងពីរនេះគឺតង់ទី១ Warriors ២៨-១៥ Cavaliers , តង់ទី២ Warriors ១៧-២៨ Cavaliers , តង់ទី៣ Warriors ២៨-១៨ Cavaliers និងតង់ទី៤ Warriors ៣២-៣៦ Cavaliers ហើយបូកជារួមទៅគឺ Warriors ១០៥-៩៧ Cavaliers។
បន្ទាប់ពីទទួលជ័យជម្នះនេះដែរ លោក Steve Kerr គ្រូបង្វឹកក្រុម Golden State Warriors បាននិយាយថានេះជាពេលវេលាល្អខ្លាំងណាស់សម្រាប់លោកដែលអាចដឹកនាំក្រុមឈ្នះពានរង្វាន់ NBA នេះ។ កីឡាករទាំងអស់សហការគ្នាបានល្អ ទើបអាចជួយក្រុមជោគជ័យបាន មិនមែនពឹងតែលើបុគ្គលម្នាក់ៗនោះទេ។
ក្រុមបាល់បោះដែលមានទីតាំងនៅរដ្ឋ California ខាងលើនេះធ្លាប់ឈ្នះពានរង្វាន់ខាងលើបាន៣ដងមកហើយនៅឆ្នាំ ១៩៤៧, ១៩៥៦ និង ១៩៧៥ ហើយលើកនេះគឺជាលើកទី៤ហើយសម្រាប់ក្រុមមួយនេះ៕

Post a Comment