អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយថា Danny Welbeck នឹងខកខានប្រកួតវគ្គផ្ដាច់ព្រ័ត្រ FA Cup ទល់នឹង Aston Villa នៅកីឡដ្ឋាន Wembley នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
លោក Wenger បានលើកឡើងថា បញ្ហារបួសជង្គង់របស់ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ នឹងមិនអាចចូលរួមជាមួយក្រុមរហូតដល់ចុងសប្ដាហ៍ក្រោយ ហើយអាចនឹងអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតមិត្តភាពទល់នឹង សាធារណរដ្ឋអៀរឡង់ និងប្រកួតជម្រុះ Euro 2016 ទល់នឹង ស្លូវើនៀថែមទៀត។
នៅពេលដែលអ្នកសារព័ត៌មានសួរថា តើ Welbeck អាចចូលលេងវគ្គផ្ដាច់ព្រ័ត្រ FA Cup បាន ឬអត់នោះ អ្នកចាត់ការវ័យ៦៥ឆ្នាំ បាននិយាយថា៖ “Welbeck មិនអាចទេ ព្រោះគាត់មិនទាន់បានហ្វឹកហាត់នៅឡើយ”។
យ៉ាងណាក្ដី លោក Wenger បានបន្ថែមថា ប្រធានក្រុម Mikel Arteta និងខ្សែការពារស្ដាំ Mathieu Debuchy អាចនឹងចូលលេងបានវិញ បន្ទាប់ពីចូលហ្វឹកហាត់បានធម្មតាហើយ ខណៈដែល Alex Oxlade-Chamberlain ក៏អាចចូលលេងបានដែរ ប៉ុន្តែប្រហែលជាមិនទាន់អាចលេងបាន៩០នាទីនោះទេ។
អតីតខ្សែប្រយុទ្ធក្រុម Manchester United (Welbeck) ស៊ុតឲ្យ Arsenal បាន៨គ្រាប់ ក្នុងការបង្ហាញខ្លួន៣៤ប្រកួត ចាប់ពីផ្ទេរទៅកាន់ Emirates Stadium កាលពីដើមរដូវកាល៕

Post a Comment