អ្នកលេងជង្គង់ហោះ ឡុង សុភី ថា ក្បាច់របស់កីឡាករថៃ Rareung Lukchampacha ត្រូវបានបំបែកបានមែន ប៉ុន្តែនៅតែព្រួយបារម្ភសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលរូបគេត្រូវជួបម្តងទៀតនៅលើសង្វៀន ទូរទស្សន៍បាយ័នស្ទឹងមានជ័យនាថ្ងៃអាទិត្យទី ៣១ ខែ ឧសភា ឆ្នាំ ២០១៥ វេលាម៉ោង ៦:០០ តទៅ ។
អ្នកប្រដាល់ ឡុង សុភី បានឲ្យដឹងថា ទោះការប្រកួតឈ្នះ Rareung កាលប្រកួតក្នុងវគ្គសន្សំពិន្ទុ ប៉ុន្តែសម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះក៏មានការព្រួយបារម្ភខ្លះដែរ។ កាលប្រកួតលើកទីមួយដែលជាការប្រកួតមិត្តភាព ឡុង សុភីបានចាញ់ Rareung ដោយពិិន្ទុដាច់ដោយលោកអាជ្ញារាប់៨ដល់ទៅពីរដង ប៉ុន្តែកីឡាករកម្ពុជារូបនេះនិយាយថា មិនអស់ចិត្តឡើយ ហើយជួបគ្នាជាលើកទីសម្រាប់ការប្រកួតសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ រូបគេធ្វើបានសម្រេច និងប្រឹងប្រែងរិះរកវិធីសាស្ត្របំបែកក្បាច់របស់កីឡាករថៃរូបនេះម្តងទៀតដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
អ្នកប្រដាល់មកពីក្លិបសាលវ័ន្តកីឡា បានបន្តថា ពេលនេះចំណុចព្រួយបារម្ភក្នុងការយកឈ្នះដៃគូខ្លាំងដូចជា Rareung នៅតែមានដោយសារអ្នកប្រដាល់ថៃដឹងពីក្បាច់របស់ខ្លួនដែលបានផ្លាស់ប្ដូររបៀបវ៉ៃ។ ស្របពេលដែលខ្លួនមិនបានបង្កើនការហ្វឹកហាត់ពេញលេញនៅឡើយ ព្រោះតែរវល់នឹងការងារផ្សេងពីប្រដាល់ខ្លាំង។
ឡុង សុភី បាននិយាយថា ៖«ក្បាច់ល្អរបស់ Rareung គឺជង្គង់ ។ ចំណែកខ្ញុំចូលចិត្តប្រើជង្គង់ដូចគ្នាហើយគេខ្ពស់ជាងខ្ញុំ ទើបធ្វើឲ្យខ្ញុំពិបាកក្នុងការលូកវាយដល់ ហើយក្បាច់របស់គេខ្ញុំបំបែកបានដោយដូររបៀបប្រកួតមិនចូលវាយកៀក ប៉ុន្តែលើកនេះមិនដឹងថាគេដូរក្បាច់ប្រកួតទៅជាអ្វីវិញនេះជាការព្រួយបារម្ភរបស់ខ្ញុំ»។
អ្នកប្រដាល់រូបនេះបញ្ជាក់ថា សម្រាប់ចិត្តជាកីឡាករទោះជាយ៉ាងណាត្រូវតែមានជំនឿចិត្តក្នុងយកឈ្នះដៃគូ ហេតុនេះគេតាំងចិត្តថានឹងធ្វើឲ្យបានល្អដូចកាលពីប្រកួតមុនដែលឈ្នះ Rareung។ ចំណែកទំនុកចិត្តដែលអាចឈ្នះលើកីឡាករថៃគឺ សុភី មានត្រឹម ៥០ % ប៉ុណ្ណោះព្រោះគិតថា ខ្លួនមិនបានបង្កើនការហ្វឹកហាត់ ហើយបានត្រឹមហ្វឹកហាត់ដូចកាលប្រកួតឈ្នះលើកមុនប៉ុណ្ណោះ។
ទោះការប្រកួតឈ្នះកីឡាករថៃ រូបនេះដែលស្ទើរតែគ្មានអ្នកណាសង្ឃឹម ប៉ុន្តែសុភីសប្បាយចិត្តនឹងលទ្ធផលល្អមួយនេះ។ គេមិនបានជឿលើការលើកឡើងរបស់អ្នកស្នេហាវិស័យកីឡាប្រដាល់មួយចំនួនថា អ្នកប្រដាល់ថៃមានចេតនាធ្វើចាញ់ខ្លួន ព្រោះចង់ទំលាក់ វង្ស ណយ នោះទេ។
សម្រាប់ការប្រកួតរដូវកាលទី ១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រកួតនាថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១៥ ខាងមុខនេះគឺ ជាការជួបគ្នារវាងកីឡាករលេខមួយក្នុងពូល A កែវ រំចង់ ប៉ះអ្នកលេខពីរក្នុងពូល B កីឡាករថៃ Tilek Pithak ។ ចំណែកអ្នកលេខពីរក្នុងពូល A ឡុង សុភី ជួបកីឡាករលេខមួយក្នុងពូល B ដែលមានកម្ពស់ខ្ពស់របស់ថៃ Rareung Lukchampacha៕
ឡុង សុភី (ក្រហម) និង Rareung (ខៀវ) ប្រកួតកន្លងមក

Post a Comment