ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League រវាងក្រុមជើងខ្លាំងអេស្ប៉ាញ Sevilla និងក្រុមខ្លាំងរបស់អ៊ុយក្រែន FC Dnipro នឹងចាប់ផ្ដើមហើយនៅម៉ោង១:៤៥នាទីរំលងអាធ្រាត្រនេះ នាទីក្រុង Warsaw ប្រទេសប៉ូឡូញ។ ចាំមើលថាតើម្ចាស់ជើងឯកឆ្នាំមុន Sevilla អាចការពារតំណែងរបស់ខ្លួនបានឬទេ ពេលប៉ះក្រុមកំពុងឡើងជើងរបស់អ៊ុយក្រែននៅវគ្គផ្ដាច់ព្រ័ត្រនេះ?
សម្ដីអ្នកចាត់ការរបស់ក្រុម Sevilla
លោក Unai Emery បាននិយាយដោយមានទំនុកចិត្តខ្ពស់ថា៖ “ក្រុមយើងមានទំនុកចិត្តខ្ពស់ណាស់ក្នុងការទទួលយកជ័យជម្នះនៅយប់នេះ។ ត្បិតតែយើងមិនដែលលេងជាមួយ Dnipro មែន ប៉ុន្តែយើងអាចស្មានដឹងពីទម្រង់លេង និងកីឡាកររបស់ពួកគេ។ ពួកគេខ្លាំងខាងការពារ ហើយពូកែគ្រប់គ្រងបាល់ ប៉ុន្តែនេះមិនមែនជាអ្វីដែលយើងត្រូវខ្លាចនោះទេ។ គោលបំណងធំបំផុតនៅយប់នេះគឺការពារតំណែងជើងឯក”។
ជើងកីឡាករ
ក្រុម Sevilla អវត្តមានកីឡាករតែម្នាក់ទេនៅយប់នេះគឺ Pareja ដោយមានរបួសជង្គង់។ ដូច្នេះជម្រើស១១នាក់ដំបូងដែលអាចនិយាយបានថាពេញជើងតែម្ដងគឺ Rico . Coke , Carriço , Kolodziejczak , Trémoulinas , Mbia , Krychowiak , Aleix Vidal , Banega , Vitolo និង Bacca ។
ចំណែកឯក្រុមខ្លាំងនៅអ៊ុយក្រែន FC Dnipro វិញគឺអវត្តមានកីឡាករ២នាក់ Mazuch និង Zozulya ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Boyko , Fedetskiy , Douglas , Cheberyachko , Léo Matos , Kankava , Rotan , Fedorchuk , Matheus , Konoplyanka និង Kalinić។
អ្វីដែលគួរដឹង
ក្រុមទាំងពីរនេះមិនដែលបានជួបគ្នាម្ដងណាឡើយ ពោលគឺលើកនេះជាលើកដំបូងហើយសម្រាប់ពួកគេ។
Sevilla ធ្លាប់ជួបក្រុមមកពីអ៊ុយក្រែន៤ដងចុងក្រោយនេះ មិនដែលចាញ់នោះទេ ដោយឈ្នះ៣និងស្មើ១។ បើនិយាយពីក្រុមប្រទេសទាំងពីរវិញ ក្រុមក្នុងអេស្ប៉ាញធ្លាប់ជួបក្រុមនៅប្រទេសអ៊ុយក្រែន៤៦ដងមកហើយ ដែលក្នុងនោះអ៊ុយក្រែនឈ្នះបានតែ៩ដង ចាញ់២៤ដងនិងស្មើ១៣ដង។
Sevilla ជាក្រុមដែលឈ្នះពាន UEFA Europa League បាន៣ដងមកហើយ ប្រសិនបើពួកគេឈ្នះលើកនេះទៀត នឹងក្លាយជាក្រុមដែលឈ្នះពាននេះច្រើនជាងគេ។
៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ

Post a Comment