អ្នកគាំទ្រក្រុម Galatasaray របស់ប្រទេសទួរគីម្នាក់ បានកាន់កាំភ្លើងខ្លី ក្នុងពិធីអបអរ ដែលក្រុមរបស់ខ្លួនឈ្នះពាន Super Lig លើកទី២០ និងជាលើកទី៣ រយៈពេល៤ឆ្នាំចុងក្រោយ កាលពីថ្ងៃច័ន្ទ។
Galatasaray បានបំបាក់ក្រុមលេខ៣ Besiktas ២-០ កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែក្រុមគូប្រជែងលេខ២ Fenerbahce បែរជាភ្លាត់បានត្រឹមស្មើ ២-២ ទល់នឹង Basaksehir កាលពីថ្ងៃច័ន្ទទៅវិញ ដូច្នេះមានន័យថា Galatasaray បានឈ្នះពានដោយស្វ័យប្រវត្តិ ព្រោះមាន៥ពិន្ទុនាំមុខ ខណៈដែលសល់តែ១ប្រកួតទៀតចប់រដូវកាល។
ក្រោយឃើញលទ្ធផលដូចនេះ អ្នកគាំទ្ររបស់ក្រុម Galatasaray មិនបង្អង់យូរទេ ពោលគឺប្រមូលគ្នារាប់ពាន់នាក់ភ្លាមៗនៅទីក្រុង Istanbul ដើម្បីអបអរដល់ក្រុមរបស់ខ្លួន ដោយអ្នកខ្លះពាក់អាវរបស់ក្រុម កាន់ទង់ លើកកន្សែងបង់ករ និងអ្នកខ្លះដុតភ្លើងថែមទៀត។ ប៉ុន្តែមានអ្នកគាំទ្រម្នាក់ ចម្លែកខុសគេ ពោលគឺនៅក្នុងដៃមានកាន់កាំភ្លើងខ្លី បម្រុងនឹងចុចកៃបាញ់ឡើងលើទៀតផង។
យ៉ាងណាក្ដី ប្រភពបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បុរសម្នាក់នោះពុំបានបង្ករបួសស្នាមដល់នរណាម្នាក់នោះទេ៕

Post a Comment