GuidePedia

0
ខ្លាង២នៅអង់គ្លេសមាន ក្លឹបបិសាចក្រហម Manchester United និងកាំភ្លើងធំ Arsenal បានកំពុង តែប្រជែងគ្នាយក កីឡាករខ្សែប្រយុទ្ធឆ្នើម Karim Benzema ពីក្លឹបអេស្ប៉ាញស្តេចស Real Madrid ក្នុងរដូវកាលដោះដូរកី ឡាករបើកទ្វារឡើងវិញ នាខែក្រោយនេះ ។

កីឡាករខ្សែប្រយុទ្ធ Karim Benzema

តាមរយៈគេហទំព័រ BBC បានឲ្យដឹងថា ការប្រជែងយកកីឡាករជើងជើងខ្លាំងជនជាតិបារាំង Benzema ក្លឹបទាំងពីរ បានរៀបចំកញ្ចប់ថវិកាចំនួន ៤០លានដុល្លារ ដើម្បីនាំមកខ្សែប្រយុទ្ធដែលមិនសូវបានចូលលេងនៅទឹកដីកីឡដ្ឋាន Santiago Bernabeu ក្នុងរយៈពេលចុងក្រោយនេះ ហើយក៏ស្ថិតក្នុងមន្ទិលផងដែរ ក្រោយ ពេលក្លឹប Real Madrid បញ្ចប់ទៅដោយមិនឈ្នះពានអ្វីសោះនោះ ។

កីឡាករខ្សែបម្រើការពារ Dani Alves

ក្រៅពីការប្រជែងយកកីឡាករវ័យ២៧ឆ្នាំខាងលើ គ្រូបង្វឹក Louis van Gaal របស់ Man Utd ក៏បានដាក់ការចាប់អារម្មណ៍ ក៏ដូចជាសុំទិញកីឡាករខ្សែបម្រើការពារ Dani Alves វ័យ៣២ឆ្នាំរបស់ក្លឹប FC Barcelona ផងដែរក្នុងចំ ណោមបញ្ជឺកីឡាករខ្សែការពារ ដែលលោកគ្រៀងនឹងទិញនារដូវកាលឆ្នាំ២០១៥-២០១៦ ខាងមុខនេះ ៕

Post a Comment

 
Top