GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ (U-23) នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​​ក្រុម U-23 របស់​កូរ៉េខាងត្បូង​ នៅ​វេលា​ម៉ោង ៣ រសៀល​នេះ នៅ​កីឡដ្ឋាន Thống Nhất Stadium ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

ក្រុម U-23 កម្ពុជា កាល​ប្រកួត​នៅ​ម៉ាឡេស៊ី (រូបថត៖ ឆាំង ពិសិដ្ឋ)

លោក Lee Tae Hoon ត្រូវ​ដឹកនាំ​ក្រុម​កម្ពុជា ចេញ​ដំណើរ​ទៅ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ១១ ខែ ឧសភា ម៉្លេះ​ដោយ​ត្រូវ​ជួប​មិត្ត​រួម​ជាតិ​របស់​លោក ដើម្បី​ពង្រឹង​បច្ចេកទេស​កូន​ក្រុម​មុន​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ ដែល​នឹង​មក​ដល់​​ចាប់​ពី​ថ្ងៃ​ទី ៣ ខែ មិថុនា តទៅ នៅ​ប្រទេស​សិង្ហបុរី។

U-23 កម្ពុជា ស្មើ​ម៉ាឡេស៊ី ៣ ទល់ ៣ និង ចាញ់ ២ ទល់ ៣ កាល​ពី​ប្រកួត​កម្ដៅ​សាច់ដុំ​ថ្មីៗនេះ ខណៈ​ប្រកួត​បន្ទាប់​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ Đồng Tâm Long An U-23ក្នុង​ខេត្ត​ឡុងអាន ប្រទេស​វៀតណាម​ នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ​២០១៥ ខាង​មុខ។

Post a Comment

 
Top